Enter your keyword

ICES Cambodia Memorandum of Understanding with Mirai Japanese Language School

ICES Cambodia ចុះ MoU ជាមួយសាលាភាសាជបុ៉នមិរៃ បញ្ចូនសិស្សានៅប្រទេសជបុ៉ន

ភ្នំពេញ៖ ​អាយ​ស៊ី​អ៊ី​អេ​ស​ ខេ​ម​បូ​ឌា (​ICE​S ​Cam​bo​d​i​a​) ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​នេះ​ ​បាន​ចុះ​អនុស្សារ​ណៈ​យោគយល់​ (​M​oU) ​ជាមួយនឹង​សាលា​ភាសា​ជប៉ុន​មិ​រ៉ៃ​ ​ក្រោម​អធិប​តិ​ភាព​របស់​លោក​ ​ឡាយ​ ​សុភា​ ​ប្រធាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​លោក​ ​អ៊ឹម​ ​ឌឺ​ប៉េ​រ៉េ​ ​ស្ថាបនិក​សាលា​ភាសា​ជប៉ុន​មិ​រ៉ៃ​ ​ដើម្បី​បញ្ចូន​សិស្ស​ ​កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ ​ឬ​ធ្វើដំណើរ​ទស្សន​កិច្ចសិក្សា​នៅ​ប្រទេស​ជប៉ុន​ ​ក្នុង​គោលបំណង​លើក​ក​ម្ពស់វិ​ស័យ​អប់រំ​ ​និង​ផ្លាស់ប្ដូរ​បទ​ពិសោធ​របស់​សិស្ស​ក្នុង​តំបន់​ទៅកាន់​ពិភពលោក​តាមរយៈ​សេវាកម្ម​ផ្លាស់ប្ដូរ​ការសិក្សា​អន្តរជាតិ​ ​ប្រចាំ​ប្រទេស​កម្ពុជា​ (​ICE​S ​Cam​bo​d​i​a​)​។​

​ក្នុង​ពិធី​កិច្ចព្រមព្រៀង​រវាង​ស្ថាន​ប័​ន​ទាំងពីរ​ ​លោក​ ​ឡាយ​ ​សុភា​ ​ប្រធាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​លើកឡើង​ថា​ ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ដល់​សិស្ស​កម្ពុជា​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ ​និង​ទៅ​ធ្វើ​ទស្សន​កិច្ចសិក្សា​រយៈពេល​ខ្លី​នៅ​ទីនោះ​ជាមួយនឹង​សេវាកម្ម​ផ្លាស់ប្ដូរ​ការសិក្សា​អន្តរជាតិ​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​ ​លោក​បន្ត​ថា​ ​ការ​ផ្ដល់​ឱកាស​នេះ​ ​គឺ​មិនមែន​សម្រាប់​តែ​សិស្ស​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ (​A​i​i​) ​និង​សិស្សសាលា​រៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ (​A​I​S) ​ប៉ុណ្ណោះ​ទេ​ ​គឺ​សម្រាប់​យុ​វ​សិស្ស​ក​ម្រិ​ត​វិទ្យាល័យ​ ​និង​សាកលវិទ្យាល័យ​នៅ​ទូទាំង​ប្រ​ទស​។​ ​ជាង​នេះ​ទៀត​ ​ការ​ចុះ​អនុស្សារ​ណៈ​យោគយល់​នេះ​ ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ដែល​មានបំណង​ចង់​បន្ត​ការសិក្សា​នៅ​សាល​ក​វិទ្យាល័យ​ក្នុង​ប្រទេស​ជប៉ុន​។​ ​ប្រធាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​មានប្រសាសន៍ថា​ ​«​ខាង​សាលា​ផ្ដល់​អាហារូបករណ៍​១​០​០​% ​ដល់​សិស្សានុសិស្ស​កម្ពុជា​រហូត​បញ្ចប់​ការសិក្សា​របស់​ខ្លួន​។​ ​ប៉ុន្ដែ​លក្ខខណ្ឌ​អាហារូបករណ៍​ ​គឺ​ផ្ដល់​ជូន​សិស្ស​ដែល​មានចំណេះ​ដឹង​ពិតប្រាកដ​តាមរយៈ​ការ​ប្រឡង​សមត្ថភាព​ ​និង​ឆ្លងកាត់​ការ​សម្ភាស​ពី​គណៈកម្មការ​។​»​

​លោក​ ​អ៊ឹម​ ​ឌឺ​ប៉េ​រ៉េ​ ​ស្ថាបនិក​សាលា​ភាសា​ជប៉ុន​មិ​រ៉ៃ​ ​បញ្ជាក់​បន្ថែម​ថា​ ​អា​ហា​រូ​ករ​ណ៍​មាន​ច្រើន​ណាស់​ ​តែ​មាន​សម្រាប់​តែ​សិស្ស​ដែល​ស្រេកឃ្លាន​និង​ចង់​មានចំណេះ​ដឹង​តែប៉ុណ្ណោះ​។​ ​សម្រាប់​សិស្ស​ដែល​មិន​ខំប្រឹង​រៀន​ទេ​ ​មិនបាច់​ចង់បាន​អាហារូបករណ៍​នេះ​ទេ​ ​ព្រោះ​អាហារូបករណ៍​នីមួយៗ​គេ​ផ្ដល់​ជូន​សម្រាប់​តែ​សិស្ស​មាន​សមត្ថភាព​ពិតប្រាកដ​។​ ​តាមរយៈ​នេះ​ ​សាលា​ណែនាំ​សិស្ស​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ ​គឺ​មាន​ជិត​១​០​០​សាកល​វិទ្យា​ ​ល​័​យ​ ​និង​សាលា​ជំនាញ​ឯកទេស​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ជប៉ុន​។​ ​លោក​បន្ត​ថា​ ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​ ​មាន​គោលបំណង​មួយទៀត​ ​គឺ​ផ្ដល់​ឱកាស​ឱ្យ​យុវជន​កម្ពុជា​បាន​ធ្វើ​ទស្សន​កិច្ចសិក្សា​ ​ស្វែងយល់​អំពី​វប្បធម៌​ក្នុង​ប្រទេស​ផ្សេងទៀត​ ​ជាពិសេស​គឺ​វប្បធម៌​ប្រទេស​ជប៉ុន​ ​ស្វែងយល់​ពី​អ្វី​ដែល​ជា​ភាព​រីក​ចម្រើន​។​ ​សិស្ស​ដែល​ចង់​ទៅ​ធ្វើ​ទស្សន​កិច្ចសិក្សា​រយៈ​ខ្លី​នៅ​ប្រទេស​ជប៉ុន​ ​គឺ​មានឱកាស​ចុះ​កម្មសិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ ​ទស្សនា​បណ្ដា​តំបន់​ប្រវត្តិសាស្ត្រ​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ ​រមណីយដ្ឋាន​ ​និង​កន្លែង​ក​ម្សាន្ត​ជាដើម​ ​ដើម្បី​យល់​ដឹង​អំពី​វប្បធម៌​ ​ប្រពៃណី​ ​និង​ចំណេះ​ដឹង​ថ្មីៗ​ផ្សេងទៀត​។​

​សូម​ជម្រាប​ថា​ ​សេវាកម្ម​ផ្លាស់ប្ដូរ​ការសិក្សា​អន្តរជាតិ​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ (​ICE​S ​Cam​bo​d​i​a​) ​ជា​ភ្នាក់ងារ​ផ្លាស់ប្ដូរ​កម្មវិធីសិក្សា​បែប​អន្តរជាតិ​សម្រាប់​សិស្ស​ក​ម្រិ​ត​វិទ្យាល័យ​ទៅកាន់​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក​ ​ដែល​ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ ​ចក្រភពអង់គ្លេស​ ​អាស៊ី​ ​សហភាព​អ៊ឺរ៉ុ​ប​ ​អាមេរិក​ឡា​ទី​ន​ ​អូ​សេ​អា​នី​ជាដើម​។​ ​សេវាកម្ម​នេះ​ទទួលស្គាល់​លំដាប់​អន្តរជាតិ​ក្នុង​ការផ្លាស់ប្ដូរ​វប្បធម៌​របស់​សិស្សានុសិស្ស​ក​ម្រិ​ត​វិទ្យាល័យ​ ​កម្មវិធីសិក្សា​ ​ដំណើរ​ទស្សន​កិច្ចសិក្សា​ទៅកាន់​បរទេស​ ​ការ​ពិគ្រោះ​យោបល់​ ​និង​ទម្រង់​ទិស​សិក្សា​របស់​សិស្ស​ឱ្យ​ត្រូវ​តាម​ក្ដី​ស្រមៃ​របស់​ពួកគេ​៕​