Enter your keyword

ICES Cambodia Hosts the International High School Exchange Program in 2020

អាយ​ស៊ី​អ៊ី​អេ​ស​(ខេ​ម​បូ​ឌា)​រៀបចំ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថា្នក់​វិទ្យាល័យ​ក្នុង​ឆ្នាំ​២​០​២​០

ហ្គូ​យ​ ​ជី​ហុ​ក​ ​ជា​សិស្ស​ផ្លាស់ប្តូរ​ការសិក្សា​ដំបូងបង្អស់​របស់អាយ​ស៊ី​អ៊ី​អេ​ស​ (ខេ​ម​បូ​ឌា) ​ដែល​មានឱកាស​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​តាម​ក្តី​ស្រមៃ​របស់​គាត់​។​ កាលពី​ខែកញ្ញា​ឆ្នាំ​២​០​២​០ ​ជី​ហុ​ក​បាន​ធ្វើដំណើរ​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​ ​ក្នុង​តំបន់​ Ok​l​a​h​o​ma​។​ ​បច្ចុប្បន្ន​ ជី​ហុ​ក​ ​កំពុង​រស់នៅ​ជាមួយ​គ្រួសារ​របស់​លោក​ ​E​van​ ​ក្នុង​តំបន់ ​E​d​m​on Ok​l​a​h​o​ma​ ​ហើយ​កំពុង​រៀន​ថ្នាក់ទី១​១​ នៅ​វិទ្យាល័យ​ ​Deer​ ​Creek​ ​ជាមួយ​បងប្អូនបង្កើត​គ្រួសារ​ចិញ្ចឹម​របស់​គាត់​ ​និង​សិស្ស​ម្នាក់ទៀត​ដែល​មកពី​ប្រទេស​អេស្ប៉ា​ញ​។​

​លោក​ Jo​h​n J. Cr​i​s​t​ ​បាន​បង្កើត​​សេវាកម្ម​ផ្លាស់ប្តូរ​វប្បធម៌​អន្តរជាតិ​ (​ICE​S) ​ក្នុង​ឆ្នាំ​១​៩​៩​១​ ​ក្នុង​គោលបំណង​ឱ្យ​សិស្សានុសិស្ស​គ្រប់​សញ្ជាតិ​ទាំងអស់​មាន​ឱកាស​​ស្វែងយល់​សិក្សា​អំពី​វប្បធម៌​ថ្មី​តាម​ក្តី​ស្រ​មៃ​របស់​ពួកគេ​។​

​អាយ​ស៊ី​អ៊ី​អេ​ស​(ខេ​ម​បូ​ឌា)​ផ្តល់​សេវាកម្ម​ផ្លាស់ប្តូរ​ការសិក្សា​សិស្សានុសិស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី​១​៥​ ​ទៅ​១​៨​ឆ្នាំ​ ​ហើយ​ពួកគេ​អាច​ដាក់ពាក្យ​ទៅ​សិក្សា​នៅ​សាលា​រដ្ឋ​ ​ឬ​សាលា​ឯកជន​នៅ​សហរដ្ឋអាមេរិក​ ​ចក្រភព​ ​អង់គ្លេស​ ​អូ​ស្រា​លី​ ​បារាំង​ ​ស្វីស​ ​ក៏ដូចជា​ប្រទេស​ជាច្រើន​ទៀត​ ​ហើយ​សិស្សានុសិស្ស​អាច​រស់នៅ​ជាមួយ​គ្រួសារ​ចិញ្ចឹម​រយៈពេល​ពេញ​មួយ​ឆ្នាំ​។​

​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ ​អាយ​ស៊ី​អ៊ី​អេ​ស​ ​ប្រទេស​ថៃ​ ​និង​អាយ​ស៊ី​អ៊ី​អេ​ស​ (ខេ​ម​បូ​ឌា) ​ កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២​០​១​៩​កន្លងមក​នេះ​ ​សិស្សានុសិស្ស​កម្ពុជា​អាច​ស្វែងរក​សេវាកម្ម​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​បានហើយ​។​ ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​មាន​តម្លៃ​សមរម្យ​។​ ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ដែល​ប្រើប្រាស់​ទិដ្ឋ​ការ​មានឈ្មោះ​ថា ​J1 ​គឺជា​ជម្រើស​មួយ​ដ៏​ប្រសើរ​សម្រាប់​សិស្សានុសិស្ស​អន្តរជាតិ​ដែល​មានបំណង​ចូលរៀន​ថ្នាក់​វិទ្យាល័យ​នៅ​ប្រទេស​ដែល​ពួកគេ​ជ្រើសរើស​។​ ​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​សិស្សានុសិស្ស​មិន​បង់ថ្លៃ​សិក្សា​ទេ​នៅពេលដែល​ពួកគេ​ចូលរៀន​សាលា​រដ្ឋ​ ​ហើយក៏​មិន​តម្រូវ​ឱ្យ​ពួកគេ​បង់ថ្លៃ​ស្នាក់​នៅ​ជូន​គ្រួសារ​ចិញ្ចឹម​ដែរ​។​

​តាម​ការ​ប្រៀបធៀប​ ​ចំពោះ​សិស្ស​ដែល​ប្រើប្រាស់​ទិដ្ឋ​ការសិក្សា​ធម្មតា​គ្រួសារ​ចិញ្ចឹម​ ​ឬ​អ្នកអាណាព្យាបាល​តម្រូវ​ឱ្យ​បង់ថ្លៃ​ ហើយ​សិស្សានុសិស្ស​បង់​តម្លៃ​សិក្សា​មិនថា​សិក្សា​នៅ​សាលា​រដ្ឋ​ឬ​សាលា​ឯកជន​នោះ​ទេ​។​ ​តម្លៃ​សិក្សា​របស់​សាលា​ឯកជន​នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់ពី​ $​៨​,​០​០​០​ ​ទៅ​ $​១​៥​,​០​០​០​ ​ដែល​មិន​រាប់បញ្ចូល​ការ​ស្នាក់​នៅ​នោះ​ទេ​។​

កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​មាន​តម្លៃ​ខុសគ្នា​ទៅតាម​ប្រទេស​នីមួយៗ​ ​ប៉ុន្តែ​តម្លៃ​សិក្សា​ជាមធ្យម​គឺ​ចន្លោះ​ពី​$​១​១​,​០​០​០ ​ទៅ ​$​២​៥​,​០​០​០ ​ក្នុង​មួយ​ឆ្នាំ​។​ ​តម្លៃ​​សិក្សា​ខាងលើ​រាប់​ប​ញ្ជូ​ល​ទាំង​ការធានា​រ៉ាប់រង​សុខភាព​កំលុង​ពេល​ផ្លាស់ប្តូរ​ការសិក្សា​រយៈពេល​១​០​ខែ​ ​ការ​ស្នើសុំ​ទិដ្ឋា្ក​ការ​ការ​តាមដាន​ការ​វិវឌ្ឍ​របស់​សិស្សានុសិស្ស​ ​ការរៀបចំ​ប្រឡង​តេ​ស្ត​ភាសា​អង់គ្លេស​ ​ការ​សម្ភាស​ ​និង​ការ​តម្រង់​ទិស​ផ្សេងៗ​មុន​ពេល​ចេញដំណើរ​។​

 

​សិស្សានុសិស្ស​ត្រូវ​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ចិញ្ចឹម​និង​ក្លាយ​ជា​សមាជិក​ក្នុង​គ្រួសារ​នោះ​។ សិស្សានុសិស្ស​នៃ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​របស់យើង​នឹង​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ចិញ្ចឹម​ ​ហើយ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​តែមួយ​ដែល​កូនបង្កើត​នៃ​គ្រួសារ​ចិញ្ចឹម​នោះ​កំពុង​ឬ​នឹង​ត្រូវ​សិក្សា​នោះ​ដែរ​។​ ​គ្រួសារ​ចិញ្ចឹម​មិន​ត្រឹមតែ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​សិស្សានុសិស្ស​របស់យើង​ប៉ុណ្ណោះ​ទេ ​ពួកគេ​ក៏​ផ្គត់ផ្គង់​មធ្យោបាយ​ធ្វើដំណើរ​ទាំង​ទៅ​សាលា​និង​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏ដូចជា​មធ្យោបាយ​ផ្សេងៗ​នៅ​ពេល​មាន​កម្មវិធី​នៅ​សាលា​ផង​ដែរ​។​ ​ពិសេស​ជាង​នេះ​ទៅទៀត​ ​គ្រួសារ​ចិញ្ចឹម​នឹង​ផ្តល់​ការ​យកចិត្តទុកដាក់​ ​ផ្តល់​ភាព​កក់ក្តៅ​ ​និង​ផ្តល់​ការ​ស្រឡាញ់​ដល់​សិស្សានុសិស្ស​របស់យើង​ផង​ដែរ​។​ ​គ្រួសារ​ចិញ្ចឹម​នឹង​ត្រូវ​ជ្រើសរើស​យ៉ាង​ល្អិតល្អន់​បំផុត​ទៅតាម​ដំណាក់កាល​រួម​មាន​ការពិនិត្យ​លើ​ទម្រង់​បែបបទ​ស្នើសុំ​ ​ប្រវត្តិ​សមាជិក​គ្រួសារ​ទាំងអស់​ដែល​មាន​អាយុ​ចាប់ពី​១​៨​ឆ្នាំ​ឡើង​ទៅ​ ​និង​ឆ្លងកាត់​ការ​សម្ភាស​ជាមួយ​អ្នក​សម្របសម្រួល​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​។​

«​បន្ទាប់ពី​បាន​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ចិញ្ចឹម​របស់​ខ្ញុំ​អស់​រយៈពេល​២​ស​ប្តាហ៍​មក​នេះ​ ​ខ្ញុំ​ក៏បាន​ក្លាយ​ជា​សមាជិក​ក្នុង​គ្រួសារ​នេះ​។​ ​គ្រួសារ​ចិញ្ចឹម​របស់​ខ្ញុំ​មាន​សន្តានចិត្ត​ល្អណាស់​។​ ​ប៉ា​ចិញ្ចឹម​របស់​ខ្ញុំ​ឈ្មោះ​ J​a​y​ គាត់តែងតែ​ដំណាល​ប្រាប់​ខ្ញុំ​ពី​ការរស់នៅ​ក្នុង​រដ្ឋ​ Ok​l​a​h​o​ma​ ​ហើយ​គាត់​ក៏បាន​ផ្តល់​ដំបូន្មាន​ជាច្រើន​មក​ខ្ញុំ​»​ ​នេះ​ជា​សម្តី​យុវជន ​ជី​ហុ​ក​ ​ដែល​កំពុង​ស្នាក់​នៅ​ជាមួយ​គ្រ​សារ​ចិញ្ចឹម​អស់​រយៈពេល​៣​ស​ប្តាហ៍មក​ហើយ​។​ ​ជី​ហុ​ក​បន្ត​ថា​ ​«​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ទទួលយក​បទពិសោធ​ថ្មីៗ​ ​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​នេះ​។​»​

​អ្នកស្រី​ ​E​un ​Lee​ ​ជា​មន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​ជាន់ខ្ពស់​ដែល​ទទួលបន្ទុក​លើ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​របស់​ ​អាយ​ស៊ី​អ៊ី​អេ​ស​ (ខេ​ម​បូ​ឌា) ​ក៏​ធ្លាប់​ចូលរួម​កម្មវិធី​នេះ​ដែរ​។​ ​អ្នកស្រី​បាន​ស្នាក់​នៅ​ជាមួយ​គ្រួសារ​លោក​ ​Reed​ ​ក្នុង​ឆ្នាំ​២​០​០​៣​ ​នៅ​ ​Virgin​i​a​ ​Beach​ ​ក្នុង​រដ្ឋ​ ​Virgin​i​a​, ​សហរដ្ឋអាមេរិក​ ​ហើយ​នោះ​ជា​បទ​ពិសោធ​ល្អ​ៗ​ដែល​អ្នកស្រី​មិន​អាច​បំភ្លេច​បាន​។​«​ខ្ញុំ​បាន​សិក្សា​ស្វែងយល់​ពី​ខ្លួនឯង​ ​និង​ការគោរព​អ្នកដទៃ​ក្នុងរយៈពេល​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ចិញ្ចឹម​របស់​ខ្ញុំ​។​ ​ពួកគាត់​ចាត់​ទុក​ខ្ញុំ​ដូចជា​កូនស្រី​បង្កើត​ម្នាក់​ ​និង​គាំទ្រ​ខ្ញុំ​គ្រប់​កាលៈទេសៈ​រហូត​ខ្ញុំ​ក្លាយ​ជា​មនុស្សម្នាក់​ដែល​មាន​ភាព​ម្ចាស់ការ​ ​និង​ជឿជាក់​លើ​ខ្លួនឯង​។​»​ ​អ្នកស្រី​ ​E​un ​Lee​ ​បាន​បន្ថែម​ទៀត​ថា​ ​«​ប្រសិនបើ​ប្អូន​ៗ​មានបំណង​ពង្រីក​ផ្នត់គំនិត​ ​និង​ទទួល​បទ​ពិសោធ​ក្នុង​ការរស់នៅ​ ​និង​សិក្សា​ស្វែងយល់​ពី​វប្បធម៌​របស់​ប្រទេស​ដទៃ​ ​ឬ​ប្រសិនបើ​លោក​លោកស្រី​ដែល​មានបំណង​ឱ្យ​បុត្រ​ធីតា​មាន​ភាព​ម្ចាស់ការ​ ​និង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រលូក​ក្នុង​វិ​ស័​យ​ការងារ​ផ្សេងៗ​ ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ ​គឺជា​ជម្រើស​ ​និង​ឱ​កាស​ដ៏​ល្អ​សម្រាប់​ពួកគេ​។​»​

​អាយ​ស៊ី​អ៊ី​អេ​ស​(ខេ​ម​បូ​ឌា)​ចាប់ផ្តើម​ជ្រើសរើស​សិស្ស​វិទ្យាល័យ​ដែល​មានបំណង​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​សម្រាប់​ឆ្នាំ​សិក្សា​២​០​២​១​ – ​២​០​២​២​ ​នៅ​សហរដ្ឋអាមេរិក​ ​ចក្រភពអង់គ្លេស​ ញ៉ូ​វ​ហ្សេ​ឡេ​ន​។​ ​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មកកាន់​យើងខ្ញុំ​តាមរយៈ​៖​ ​លេខទូរសព្ទ​ ​០​៧​៧​ ​៧​៧​៧​ ​២​៤​៤​ (​ភាសាខ្មែរ​) ​០​៧​៧​ ​៨​១​១​ ​៧​៧​៧​ (​ភាសា​អង់គ្លេស​) https://www.facebook.com/ICES.GLOBAL/ ​គេហទំព័រ​ www.icescambodia.com