ម្តាយរបស់សិស្សជំនាន់ទី១ នៃ ICES ៖ «ឆ្នាំផ្លាស់ប្តូរការសិក្សាបានផ្លាស់ប្តូកូនប្រុសរបស់ខ្ញុំទាំងស្រុង»
ជាងមួយឆ្នាំមុន នៅពេលអ្នកស្រី អ៊ឹង សាយហ្គិច បានដឹងថាកូនប្រុសរបស់អ្នកស្រីគឺ យុវជន ហ្គូយ ជីហុក របស់គាត់ជាសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)) និងសាលាអន្តរទ្វីបអាមេរិកាំង (AIS បានទទួលអាហារូបករណ៍ទៅចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិក បេះដូងរបស់អ្នកស្រីពោរពេញដោយសេចក្តីរំភើប និងមោទនភាព។ ដូចឪពុកម្តាយនៅកម្ពុជាជាទូទៅដែរ អ្នកស្រីតែងតែចង់ឱ្យកូនៗរបស់អ្នកស្រីបានឃើញពិភពខាងក្រៅ ជួបមនុស្សមកពីជុំវិញពិភពលោក និងក្លាយជាពលរដ្ឋសកលលោក។
ប៉ុន្តែខណៈដែលកាលបរិច្ឆេទនៃការចាកចេញរបស់ជីហុកកាន់តែខិតជិតមកដល់អ្នកស្រី អ៊ឹង សាយហ្គិច កាន់តែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ នេះជាលើកទីមួយហើយដែលកូនប្រុសរបស់អ្នកស្រីត្រូវហោះហើរដោយគ្មានឪពុកម្តាយរបស់គាត់ ហើយថែមទាំងរស់នៅម្នាក់ឯងឆ្ងាយពីផ្ទះជិតមួយឆ្នាំ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះ ខ្ញុំខ្លាចថា ជីហុក អាចត្រូវគេធ្វើបាបនៅសាលា ។ ខ្ញុំក៏បារម្ភថា គាត់អាចនឹងនឹកផ្ទះ ហើយខ្ញុំមិនដឹងថា ការរស់នៅរបស់គាត់ជាមួយគ្រួសារចិញ្ចឹមទៅជាយ៉ាងណានោះទេ» ។
ការព្រួយបារម្ភបាននៅជាមួយអ្នកស្រីរហូតដល់ថ្ងៃដែលជីហុក បានឡើងយន្តហោះទៅទីក្រុងអេដម៉ុន នៃរដ្ឋអូក្លាហូម៉ា ជាកន្លែងដែលជីហុកនឹងចំណាយពេលមួយឆ្នាំរស់នៅជាមួយគ្រួសារចិញ្ចឹម និងចូលរៀនក្នុងនាមជាសិស្សផ្លាស់ប្តូរការសិក្សានៅវិទ្យាល័យ Deer Creek ។ នៅពេលដែល ជីហុប រៀបនឹងចាកចេញ ម្តាយរបស់គាត់ស្ទើរតែទប់ទឹកភ្នែកមិនបានហើយ ជីហុកបានប្រាប់ម្តាយថា កុំឱ្យខ្លាច ព្រោះគាត់ជឿជាក់ថា គាត់នឹងធ្វើខ្លួនឯងឱ្យល្អ ព្រោះគាត់មានអារម្មណ៍ថា គាត់បានត្រៀមខ្លួនសម្រាប់បទពិសោធន៍ផ្លាស់ប្តូរជីវិតហើយ។
នៅឆ្នាំសិក្សាបន្ទាប់ ជីហុកបានបង្ហាញថាខ្លួនគេជាសិស្សផ្លាស់ប្តូរល្អម្នាក់ ដែលតែងតែខិតខំរៀនសូត្រ និងបានចូលរួមគ្រប់កម្មវិធីសាលាក្រៅម៉ោង និងសកម្មភាពសង្គមនានា ។ គេក៏ត្រូវបានមិត្តភក្តិថ្មី និងក្រុមគ្រួសាររបស់គាត់ស្រឡាញ់ផងដែរ ដោយគ្រួសារចិញ្ចឹមបាននាំគាត់ទៅកន្លែងជាច្រើន ក៏ដូចជាណែនាំគាត់ឱ្យស្គាល់វប្បធម៌សហរដ្ឋអាមេរិក។
អ្នកស្រី អ៊ឹង សាយហ្គិច បាននិយាយថា៖ «ខ្ញុំពិតជាធូរចិត្តនៅពេលដែលខ្ញុំដឹងថាគាត់មានអ្នកមើលថែល្អ ហើយទទួលបានលទ្ធផលល្អនៅសាលា ។ យើងបន្តនិយាយជាមួយគាត់តាមរយៈការហៅជាវីដេអូហើយយូរៗទៅខ្ញុំបានកត់សម្គាល់ឃើញការផ្លាស់ប្តូរកូនប្រុសរបស់ខ្ញុំកាន់តែច្រើនឡើងៗ»។
អ្វីដែលល្អបំផុតនៃឆ្នាំផ្លាស់ប្តូរការសិក្សារបស់ជីហុកនៅសហរដ្ឋអាមេរិក បានកើតឡើងនៅចុងឆ្នាំសិក្សា នៅពេលដែលគេត្រូវបានគេប្រកាសថា ជាអ្នកឈ្នះពានរង្វាន់សិស្សឆ្នើមប្រចាំឆ្នាំរបស់ ICES ដែលជាការទទួលស្គាល់ដ៏មានកិត្យានុភាពរបស់សិស្សផ្លាស់ប្តូរការសិក្សា ដែលបានបង្ហាញពីការចូលរួម និងភាពរីករាយនៅក្នុងកម្មវិធីផ្លាស់ប្តូរសិស្សនេះ ។ ថ្វីបើមានចំងាយជាង ៨ ០០០ ម៉ាយល៍ពីកូនប្រុសរបស់គាត់ នៅពេលដែលគេទទួលពានរង្វាន់ពិត អ្នកស្រីមានអារម្មណ៍ថា ខ្លួនជាម្តាយដែលមានសុភមង្គលបំផុតនៅលើពិភពលោក ។
អ្នកស្រីបាននិយាយថា៖ «ក្នុងនាមជាម្តាយ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលជីហុកអាចនាំមកនូវមោទនភាពដ៏ធំធេងដល់គ្រួសារ សាលារៀន និងប្រទេសរបស់គាត់» ។
ខែសីហាឆ្នាំនេះ គឺជាការបញ្ចប់នៃឆ្នាំផ្លាស់ប្តូររបស់ជីហុក ហើយនៅពេលដែលអ្នកស្រីបានជួបកូនប្រុសរបស់គាត់ដោយផ្ទាល់បន្ទាប់ពីឃ្លាតជិតមួយឆ្នាំ អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញថា បទពិសោធន៍នៅក្រៅប្រទេសបានផ្លាស់ប្តូរកូនប្រុសរបស់គាត់ប៉ុណ្ណា ។ ឥឡូវនេះ គេមានកម្ពស់ខ្ពស់ជាងមុន និងសាច់ដុំជាងមុន ក្រោយពីគេត្រូវបានគេណែនាំអំពីអាទិភាពនៃកីឡានៅសហរដ្ឋអាមេរិក ។ ទោះយ៉ាងណា អ្នកស្រីក៏បានកត់សម្គាល់ពីការផ្លាស់ប្តូរនៅក្នុងអត្តចរិត និងកាយវិការរបស់ជីហុកផងដែរ ។
អ្នកស្រីបាននិយាយថា៖ «បន្ទាប់ពីបញ្ចប់ឆ្នាំផ្លាស់ប្តូរការសិក្សានៅអាមេរិក ជីហុកមានភាពចាស់ទុំណាស់ ដែលខ្ញុំលែងអាចមើលឃើញថាគាត់ជាក្មេងប្រុស ប៉ុន្តែជាបុរសរឹងមាំ ។ គាត់ពូកែខាងការគិតពិចារណា ហើយលែងភ័យខ្លាច ឬស្ទាក់ស្ទើរក្នុងការបង្ហាញអារម្មណ៍របស់គាត់ទៀតហើយ» ។
អ្នកស្រីបន្តថា៖ «ជំនាញភាសារបស់គាត់បានប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយគាត់ក៏បានក្លាយជាមនុស្សដែលមានភាពវៃឆ្លាត» ។
សូម្បីតែជីហុកខ្លួនឯងក៏អាចកត់សម្គាល់ពីការផ្លាស់ប្តូរនេះដែរ ហើយយុវជនរូបនេះពិតជាពេញចិត្តចំពោះបទពិសោធន៍ដែលមានម្តងក្នុងជីវិត ដែលផ្តល់ដោយ ICES Cambodia ។
ជីហុកបាននិយាយថា៖ «បើក្រឡេកមើលទៅអតីតកាលវិញ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានផ្លាស់ប្តូរច្រើនក្នុងមួយឆ្នាំកន្លងទៅ ខ្ញុំបានរៀនពីរបៀបដោះស្រាយជាមួយរឿងជាច្រើន និងមានទំនុកចិត្តជាងមុន ។ ខ្ញុំជឿជាក់ថា បទពិសោធន៍ផ្លាស់ប្តូរការសិក្សាពិតជាបានផ្លាស់ប្តូរជីវិតខ្ញុំឱ្យល្អបំផុត»។
គេបន្តថា៖ «បទពិសោធន៍ថ្មីស្រឡាងទាំងអស់នេះអាចធ្វើទៅបាន ដោយសារគ្រួសារចិញ្ចឹមខ្ញុំ ជាពិសេសឪពុកម្តាយចិញ្ចឹមរបស់ខ្ញុំគឺ Jay និង Tricia ។ ពួកគេគឺជាវីរបុរសនៃឆ្នាំផ្លាស់ប្តូរការសិក្សារបស់ខ្ញុំ ហើយបានជួយបង្រៀនខ្ញុំពីរឿងជាច្រើន ។ Tricia តែងតែនៅទីនោះ នៅពេលមានបញ្ហា ហើយ Jay បានបង្រៀនខ្ញុំជាច្រើនអំពីការបង្កើតទម្លាប់ល្អ ផ្នត់គំនិត និងចាយវាយលុយកាក់»។
ទន្ទឹមនឹងនេះ អ្នកស្រី អ៊ឹង សាយហ្គិច បានអំពាវនាវឱ្យឪពុកម្តាយដទៃទៀតនៅក្នុងប្រទេសកម្ពុជា ចុះឈ្មោះកូនរបស់ពួកគេសម្រាប់ដំណើរផ្សងព្រេងដ៏រំភើបនេះ ។
អ្នកស្រីបាននិយាយថា៖ «វាគឺជារឿងល្អបំផុតមួយដែលអ្នកអាចផ្តល់ដល់កូនៗរបស់អ្នក ដែលនឹងធ្វើឱ្យជីវិតនិងអាជីពរបស់ពួកគេប្រសើរជារៀងរហូត»៕
ជីហុក បាននាំមកនូវមោទនភាពយ៉ាងធំដល់គ្រួសាររបស់គាត់ ហើយប្រហែលជាអ្នកក៏អាចសម្រេចវាបានដែរ! រៀបចំសម្រាប់អនាគតរបស់អ្នកដោយការចុះឈ្មោះចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យជាមួយ ICES Cambodia ។ រីករាយជាមួយប្រូម៉ូសិនពិសេសមុនគេ តម្លៃ ៩៩០០ ដុល្លារ ដោយគ្រាន់តែកក់ប្រាក់មុនចុងខែសីហា ឆ្នាំ២០២១! សូមចូលទៅកាន់ https://t.me/icescambodia សម្រាប់ព័ត៌មានបន្ថែម ។ https://t.me/icescambodia for more information.
ដើម្បីចូលរួម អ្នកត្រូវតែឆ្លងកាត់តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយ ICES Cambodia និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគ «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ) ។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេសតាមរយៈ៖ ដើម្បីមានសិទ្ធិចូលរួម អ្នកត្រូវធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសដែលផ្តល់ដោយ អាយស៊ីអ៊ីអេស (ខេមបូឌា) និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគនិទេ្ទស «C» នៅក្នុងមុខវិជ្ជាសំខាន់ៗសម្រាប់រយៈពេល៣ចុងក្រោយ)។ចុះឈ្មោះឥឡូវនេះដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7 ។ https://forms.gle/3qifKLu79f4hx5uB7.