Enter your keyword

ICES Cambodian Exchange Student Speaks on their first week at American Schools

សិស្ស​ផ្លាស់ប្តូរ​ការសិក្សា​នៅ​ ​ICE​S ​Cam​bo​d​i​a​ ​ចែករំលែក​ពីរ​ស​ប្តាហ៍​ដំបូង​នៅ​សាលា​សហរដ្ឋអាមេរិក​

អស់​រយៈពេល​ជាង​ពីរ​ស​ប្តាហ៍​ហើយ​ ​ដែល​សិស្សជំនាន់​ទី​២​ ​នៃ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ថ្នាក់​វិទ្យាល័យ​តាមរយៈ​ ​ICE​S ​Cam​bo​d​i​a​ ​បាន​និយាយ​លា​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​ដើម្បី​បន្ត​ដំណើរ​ផ្សងព្រេង​ដ៏​គួរ​ឱ្យ​រ​ភើ​ប​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​ដូច​សិស្ស​ផ្លាស់ប្តូរ​ការសិក្សា​ភាគច្រើន​ដែរ​ ​នៅ​ទីនោះ​ពួកគេ​បាន​កត់​សម្គាល់​រួចហើយ​ចំពោះ​ភាព​ខុសប្លែក​គ្នា​រវាង​សាលា​នៅ​សហរដ្ឋអាមេរិក​ ​និង​សាលារៀន​នៅ​កម្ពុជា​ ​។​ 

ចេញមកពីសាលាស៊ីសុវត្ថិជំនាន់ថ្មីនៅភ្នំពេញ យុវតី សាំងa​ សុ​ណា​ឡែ​ន​ បាននិយាយថា នាងមានអារម្មណ៍ខុសប្លែកជាខ្លាំងនៅពេលនាងចូលរៀនថ្នាក់ដំបូងនៃវិទ្យាល័យសាន់តាហ្វេ (Santa Fe High School) ដែលជាសាលារដ្ឋមួយ មានទីតាំងនៅអេដម៉ុន រដ្ឋអូក្លាហូម៉ា ដែលត្រូវបានទទួលស្គាល់ថាជា Blue Ribbon School of Excellence ដោយ​អង្គការ ឆ្នាំសិក្សា ២០១១-២០១២ ។

សុ​ណា​ឡែ​ន​បាននិយាយថា៖​ «នៅកម្ពុជា សិស្ស​មានថ្នាក់រៀនដែល​មានគ្រូបន្ទុកថ្នាក់ ដូច្នេះពួកគេរាប់អាននិងលេងជាមួយមិត្តរួមថ្នាក់តែមួយ ហើយពួកគេត្រូវរៀនតាមកម្មវិធីសិក្សាកំណត់ដោយសាលា ។ 

ប៉ុន្តែនៅទីនេះ សិស្សអាចជ្រើសរើសមុខវិជ្ជារបស់ខ្លួនឯង ហើយយើងអាចផ្លាស់ប្តូរបាន មានន័យថាយើងអាចដូរមុខវិជ្ជាប្រសិនបើយើងមិនចូលចិត្ត ហើយរៀននៅថ្នាក់ផ្សេងគ្នាតាមមុខវិជ្ជាមានន័យថា យើងក៏មានមិត្តរួមថ្នាក់ខុសៗគ្នាដែរ» ។

សុ​ណា​ឡែ​នក៏ភ្ញាក់ផ្អើលផងដែរ ចំពោះកម្រិតនៃភាពបើកចំហយុវជនអាមេរិកាំង ជាពិសេសនៅពេលពួកគេនិយាយចេញពីចិត្តរបស់​ពួកគេ ។ 

នាងបានបន្ថែមថា៖ «នៅកម្ពុជា សិស្សមិនសូវបើកចំហរនិយាយអ្វីចេញ​ពីចិត្តទេ ។ 

ផ្ទុយទៅវិញ សិស្សនៅទីនេះមានការបើកចំហចិត្ត » ។ យុវតីរូបនេះបន្តទៀតថា៖«បច្ចេកវិទ្យាគឺជាភាពខុសគ្នាធំមួយទៀត ។ ឧទាហរណ៍ នៅវិទ្យាល័យមួយនៃប្រទេសកម្ពុជា ភាគច្រើនការងារសាលាត្រូវធ្វើដាក់ក្រដាស ប៉ុន្តែនៅអាមេរិកវា សិស្សអាចសរសេរនៅលើ Chromebook ក៏បាន ឬក្រដាសក៏បាន» ។

នៅរដ្ឋអូក្លាហូម៉ាផងដែរ យុ​វ​តី​ ​អៀ​ ​ជាលា​ង ជាសិស្សផ្លាស់ប្តូរការសិក្សាម្នាក់ទៀត ដែលមកពី ICES Cambodia កំពុងសម្របជីវិតថ្មីរបស់នាងក្នុងនាមជាសិស្សនៅវិទ្យាល័យ Mustang ដែលជាសាលា 6A ដែលល្បីល្បាញដោយសារកម្មវិធីកីឡាផ្សេងៗ ក៏ដូចជាក្រុមតន្រ្តីដើរក្បួន ដែលមានការប្រកួតប្រជែងថ្នាក់ជាតិ ។ 

ដូច សុ​ណា​ឡែ​នដែរ ជាលាង រីករាយចំពោះកម្រិតនៃភាពបើកសេរីនៅក្នុងការសិក្សានៅវិទ្យាល័យអាមេរិក ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សាលាក្នុងការជំរុញសិស្សឱ្យស្វែងយល់ពីការរៀនសូត្រផ្ទាល់ខ្លួនតាមរយៈការសិក្សាស្រាវជ្រាវ ។ 

នាងបាននិយាយថា៖ «នៅវិទ្យាល័យអាមេរិក គ្រូបង្រៀនលើកទឹកចិត្តសិស្សឱ្យធ្វើការស្រាវជ្រាវបន្ថែម និងចែករំលែកគំនិតផ្ទាល់ខ្លួន ខណៈពេលដែលពួកគេដើរតួជាអ្នកដឹកនាំការសិក្សារបស់សិស្ស ។ សិស្សវិទ្យាល័យអាមេរិកជ្រើសរើសមុខវិជ្ជាផ្ទាល់ខ្លួន ដោយផ្អែកលើចំណាប់អារម្មណ៍ និងទេពកោសល្យរបស់ពួកគេ» ។

ទាំងសុណាឡែន និងជាលាង នៅមានឆ្នាំសិក្សាពេញមួយឆ្នាំនៅអាមេរិក ដើម្បីស្វែងយល់អំពីវប្បធម៌ និងស្គាល់មនុស្សថ្មីៗ ក៏ដូចជាចែករំលែកអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយគ្រួសារចិញ្ចឹម និងមិត្តភក្តិថ្មីជាច្រើនទៀត ។

ជាលាងបាននិយាយថា៖ «ខ្ញុំប្តេជ្ញាចែករំលែកបទពិសោធទាំងនោះជាមួយមិត្តភក្តិរបស់ខ្ញុំ ហើយប្រើវាដើម្បីអភិវឌ្ឍខ្លួនឯង បន្ទាប់ពីកម្មវិធីផ្លាស់ប្តូរការសិក្សាត្រូវបានបញ្ចប់» ។

ចំណែក សុណាឡែនបានបន្ថែមថា៖ «កម្មវិធីផ្លាស់ប្តូរការសិក្សានេះ បាននាំឱ្យខ្ញុំស្គាល់ពិភពខាងក្រៅពិត និងអនុញ្ញាតឱ្យខ្ញុំទទួលបានបទពិសោធមានប្រយោជន៍ជាច្រើន ជាពិសេសតាមរយៈការចំណាយពេលជាមួយគ្រួសារនិងមិត្តភក្តិថ្មីរបស់ខ្ញុំ» ។ 

ទន្ទឹមនឹងនេះ ​យុវតី ចំរើន​ ​អម​រា ជា​សិស្ស​ផ្លាស់​ប្តូរការសិក្សា​តាម​រយៈ ICES មក​ពី​កម្ពុជា​ម្នាក់ទៀត​ដែល​កំពុង​តែសិក្សា​នៅវិទ្យាល័យ Foyil High School Claremore នៅរដ្ឋអូក្លាហូម៉ា បានឱ្យ​ដឹងថា មុន​ពេល​ដែល​នាង​បាន​ឡើងយន្ត​ហោះ​មកសហរដ្ឋអាមេរិក នាង​មាន​ការ​បារម្ភខ្លាចគេ​ធ្វើ​បាប និង​មិន​មានមិត្តច្រើន ។ ក៏ប៉ុន្តែ បន្ទាប់​ពី​មក​ដល់ទីនេះ​មិនយូរប៉ុន្មាន​ នាង​បាន​រាប់​អាន​មនុស្ស​ជា​ច្រើន​ធ្វើ​ជាមិត្តរួចមកហើយ ។ 

អមរាលើកឡើងថា៖ «សាលារបស់ខ្ញុំក៏មានសិស្សផ្លាស់ប្តូរការសិក្សាតាមរយៈ ICES ផ្សេងទៀតមកពីប្រទេសដទៃដូចជាអេស្ប៉ាញ និងអ៊ីតាលី ហើយខ្ញុំបានក្លាយជាមិត្តល្អជាមួយពួកគេរួចទៅហើយ»។  

នាងបន្តថា៖ « ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចរៀនអំពីវប្បធម៌ផ្សេងៗពេលកំពុងរស់នៅអាមេរិក។ យើងក៏ទៅព្រះវិហារជាមួយគ្នានៅចុងសប្តាហ៍ ហើយខ្ញុំរីករាយជាមួយវាខ្លាំងណាស់» ៕

ពេលនេះដល់វេនអ្នកហើយ ក្នុងការដើរតាមក្មេងស្រីក្លាហានទាំងនេះ ហើយចាប់ផ្តើមដំណើរដ៏គួរឱ្យរំភើបទៅបរទេស! ដើម្បីមានសិទ្ធិចូលរួម អ្នកត្រូវតែឆ្លងកាត់តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយ ICES Cambodia និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគ «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ) ។ ចុះឈ្មោះឥឡូវនេះដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7 https://forms.gle/3qifKLu79f4hx5uB7 .


ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដំណើរការ​នៃការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យជាមួយ​ICES​Cambodia​ក៏ដូចជាតម្លៃរបស់កម្មវិធី​ក៏ដូចជាដំណើរការដាក់ពាក្យ​សុំសូមទាក់ទងមកកាន់លេខទូរសព្ទ​០៧៧​៧៧៧​២៤៤​ឬ​០៩៨​៦៨៦​៩០១៕