Enter your keyword

Understanding ICES Cambodia: Students’ Portal to the Outside World

ស្វែងយល់ពី ICES Cambodia ជាស្ពានចម្លងសិស្សទៅស្គាល់ពិភពខាងក្រៅ

អស់រយៈពេលជាង៣០ ឆ្នាំមកហើយ ដែលសេវាកម្មផ្លាស់ប្តូរការសិក្សាអន្តរជាតិ (ICES) ដែលជា ស្ថាប័នផ្តល់សេវាកម្មអប់រំ និងផ្លាស់ប្តូរការសិក្សារបស់សិស្សអន្ដរជាតិមានទីស្នាក់ការកណ្តាលនៅ សហរដ្ឋអាមេរិក បានចូលរួមយ៉ាងសកម្ម​ក្នុងការលើកកម្ពស់ការយល់ដឹង និងការចែករម្លែកវប្បធម៌អន្តរជាតិ ក៏ប៉ុន្តែ ស្ថាប័ននេះទើបតែមានសាខារបស់ខ្លួននៅប្រទេសកម្ពុជា គឺ ICES Cambodia បានប្រហែលពីរឆ្នាំប៉ុណ្ណោះ។ 

ទោះយ៉ាងណា ល្បឿននៃការកើនឡើងនៃប្រជាប្រិយភាពរបស់ ICES Cambodia បានបង្ហាញថា វាក្លាយជាតួអង្គដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំរបស់ប្រទេសជាតិ ។ 

នៅខែវិច្ឆិកាឆ្នាំ ២០១៩ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានចុះហត្ថលេខាលើអនុស្ស រណៈនៃការយោគយល់ (MOU) ជាមួយសេវាកម្មផ្លាស់ប្តូរការសិក្សាអន្តរជាតិ (ICES) ដើម្បីនាំយកស្ថាប័នផ្តល់សេវាផ្លាស់ប្តូរការសិក្សារបស់សិស្សានុសិស្សដែលប្តេជ្ញាចិត្តទៅសិក្សានៅបរទេស មកប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក ICES Cambodia បានជួយ ICES ក្នុងការជ្រើសរើស និងវាយតម្លៃសិស្សដើម្បីធានាឱ្យបានថា សិស្សម្នាក់ៗត្រូវតែត្រៀមខ្លួន ទាំងកម្លាំងកាយ កម្លាំងចិត្ត និងផ្នែកវប្បធម៌ សម្រាប់ការចូលរៀននៅបរទេស ។ 

អ្នកស្រី Eun Lee មន្រ្តីទំនាក់ទំនងអន្តរជាតិជាន់ខ្ពស់របស់ ICES Cambodia ដែលជាអតីតសិស្សផ្លាស់ប្តូរការសិក្សាម្នាក់នៅអាមេរិកផងដែរ បាននិយាយថា៖ «ICES Cambodia រៀបចំការធ្វើតេស្តភាសាអង់គ្លេស និងសម្ភាសន៍ជាមួយសិស្ស និងឪពុកម្តាយរបស់សិស្សមុន នឹងទទួលយកពួកគេឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា» ។ 

អ្នកស្រីបានបន្តថា៖ «មានសិស្សានុសិស្សកម្ពុជាជាច្រើនកំពុងស្វែងរកឱកាសទៅសិក្សានៅបរទេស ប៉ុន្តែពួកគេរង់ចាំរហូតដល់ថ្នាក់សាកលវិទ្យាល័យ។ ប៉ុន្តែពេលនេះ ជាមួយ ICES Cambodia សិស្សទាំងអស់មិនចាំបាច់រង់ចាំរហូតដល់ថ្នាក់សាកលវិទ្យាល័យ ដើម្បីទៅសិក្សានៅបរទេសនោះឡើយ»។

បច្ចុប្បន្ន ICES Cambodia ផ្តល់ជូននូវកម្មវិធីផ្លាស់ប្តូរការសិក្សាពីរប្រភេទ គឺកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ (J-1) និងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យនៅសាលាដែលមានតម្លៃសមរម្យនៅបរទេស (F-1) ។ 

កម្មវិធី J1 ដែលត្រូវបានឧបត្ថម្ភដោយការិយាល័យកិច្ចការអប់រំ និងវប្បធម៌ (ECA) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក អនុញ្ញាតឱ្យសិស្សសិក្សានៅវិទ្យាល័យដែលមានការទទួលស្គាល់ ហើយរស់នៅជាមួយគ្រួសារជនជាតិអាមេរិកនៅរដ្ឋទាំង៥០ របស់ខ្លួន សម្រាប់ការសិក្សាពេញមួយឆ្នាំ ខណៈពេលដែលពួកគេទទួលបានការគាំទ្រពីរដ្ឋ អ្នកសម្របសម្រួលក្នុងតំបន់ និងអ្នកប្រឹក្សាសិស្ស ។

ទន្ទឹមនឹងនេះដែរ កម្មវិធី F1 ត្រូវបានរចនាឡើងសម្រាប់សិស្ស ដែលកំពុងស្វែងរកការសិក្សាជាច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ នេះគឺជាកម្មវិធីដែលត្រូវបានណែនាំសម្រាប់សិស្ស ឬមាតាបិតាដែលគិតគូរខ្លាំងពីថវិកា និងអាចបត់បែនតាមជម្រើសសាលារបស់ពួកគេ។

ដើម្បីមានសិទ្ធិទទួលបានកម្មវិធីណាមួយ សិស្សដែលរៀននៅថ្នាក់វិទ្យាល័យត្រូវមានមធ្យមភាគពិន្ទុយ៉ាងហោចណាស់ «C» ថ្នាក់សិក្សាទាំងអស់ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ហើយបង្ហាញពីពិន្ទុដែលអាចទទួលយកបានលើតេស្តភាសាអង់គ្លេសសម្រាប់សិស្សអន្ដរជាតិ (ELTiS) ។ ពិតណាស់ ពួកគេក៏ត្រូវការភាពចាស់ទុំ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការសម្របខ្លួនទៅនឹងវប្បធម៌មួយផ្សេងទៀត និងការប្រាស្រ័យទាក់ទងគ្នាជាភាសាបរទេសផងដែរ ។

អ្នកស្រី​ Eun Lee បានបន្ថែមថា៖ «សិស្សដែលមានអាយុចន្លោះពី ១៥-១៨ឆ្នាំ អាចទៅសិក្សានៅបរទេស ដើម្បីទទួលបានបទពិសោធន៍ដែលពួកគេត្រូវការ ក្នុងការយល់ដឹងពីការរស់នៅក្នុងប្រទេសមួយផ្សេងទៀត ដើម្បីយល់ដឹងនូវប្រព័ន្ធអប់រំនៅក្រៅប្រទេស ការមានឯករាជ្យភាព និងមានភាពចាស់ទុំ ហើយជួបមនុស្សថ្មីៗ ក៏ដូចជាអាចសាកល្បងអ្វីមួយដោយខ្លួនឯង» ។ 

អ្នកស្រីបន្តថា៖«ដូច្នេះតើអ្នកនៅរង់ចាំអ្វីទៀត? សូមមកចុះឈ្មោះ ដើម្បីទទួលបានបទពិសោធន៍ផ្លាស់ប្តូរជីវិតឥឡូវនេះ!»    

ចូលត្រៀមខ្លួនសម្រាប់អនាគតរបស់អ្នក ដោយចុះឈ្មោះចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យា ល័យជាមួយ ICES Cambodia! ចុះឈ្មោះតាមតំណរភ្ជាប់ឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7 https://forms.gle/3qifKLu79f4hx5uB7 .

សូមចូលទៅកាន់គេហទំព័រ https://t.me/icescambodia ឬទូរស័ព្ទមកលេខ ០៧៧ ៧៧៧ ២៤៤/០៩៨ ៦៨៦ ៩០១ សម្រាប់ព័ត៌មានបន្ថែម ។