Enter your keyword

ICES’s Amra Chamroeun found her place at an American School

យុវតី ចំរើន​ អមរា រកឃើញជីវិត​ថ្មី​ដ៏ល្អ​នៅ​វិទ្យាល័យ​អាមេរិកតាមរយៈ ICES Cambodia

មិនមែនគ្រប់គ្នាសុទ្ធតែអាចចងចាំថ្ងៃដំបូងរបស់ពួកគេនៅសាលារៀននោះ កុំថាឡើយដល់ចងចាំអារម្មណ៍ខ្លួនឯងកាលវ័យកុមារភាពនៅពេលពួកគេឈានជើងចូលថ្នាក់រៀន ហើយស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូ អ្នកគ្រូ និងមិត្តថ្មីរបស់ពួកគេ ។

ប៉ុន្តែយុវតី ចំរើន អមរា សិស្សថ្នាក់ទី១១ មកពីប្រទេសកម្ពុជា ដែលពេលនេះកំពុងចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យនៅសហរដ្ឋអាមេរិកបាននិយាយថា យ៉ាងហោចណាស់នាងនឹងចងចាំថ្ងៃដំបូងរបស់នាងនៅវិទ្យាល័យ Foyil នៅរដ្ឋអូក្លាហូម៉ា។

ដូចសិស្សផ្លាស់ប្តូរការសិក្សាភាគច្រើនមកពីប្រទេសកម្ពុជា ដែលមិនធ្លាប់សូម្បីតែឡើងយន្តហោះតែម្នាក់ឯងមុនពេលដែលពួកគេចុះឈ្មោះសម្រាប់ដំណើរផ្សងព្រេងក្រៅប្រទេសដ៏គួរឱ្យរំភើបជាមួយ ICES យុវតី អមរា មានអារម្មណ៍ថាភ័យផងអរផងចំពោះសាលាថ្មីរបស់នាង។ នាងនៅតែសួរខ្លួនឯងថា តើនាងអាចប្រកួតជាមួយសិស្សនៅអាមេរិកបានទេ? អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា តើនាងអាចនឹងសម្របខ្លួនជាមួយមិត្តរួមថ្នាក់ថ្មីរបស់នាងដែលមានវប្បធម៌ខុសគ្នាទាំងស្រុងនេះទេ?

ទោះយ៉ាងណា មិនយូរប៉ុន្មានក្តីបារម្ភរបស់នាងរសាត់បាត់ ឪពុកម្តាយចិញ្ចឹមរបស់នាងបានជូននាងមកដល់មាត់ទ្វារសាលា។

អមរាបាននិយាយថា៖​ «អ្នករាល់គ្នានៅសាលាល្អជាមួយខ្ញុំ រួមទាំងសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់។ ពួកគេស្វាគមន៍យ៉ាងខ្លាំង ហើយខ្ញុំបានរាប់អានមិត្តជាច្រើនតាំងពីថ្ងៃចូលរៀនដំបូង»។

នៅវិទ្យាល័យ Foyil អមរា បានជួបសិស្សផ្លាស់ប្តូរការសិក្សាតាមរយៈ ICES ជាច្រើននាក់ទៀត ដែលមកពីប្រទេសដូចជា Maria មកពីប្រទេសអេស្ប៉ាញ និងFilipo មកពីប្រទេសអ៊ីតាលី។ មិនយូរប៉ុន្មាន ពួកគេទាំងបីបានក្លាយជាមិត្តល្អ ហើយប្រហែលអាចជាមិត្តអស់មួយជីវិតថែមទៀតផង។  

នាងបានបន្ថែមថា៖ «ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចរៀនអំពីវប្បធម៌របស់ប្រទេសផ្សេងទៀតនៅពេលរស់នៅសហ អាមេរិក។ យើងក៏បានទៅព្រះវិហារជាមួយគ្នានៅចុងសប្តាហ៍ដែរ ហើយខ្ញុំចូលចិត្តសកម្មភាពបែបនេះខ្លាំងណាស់»។

ទោះជាដូច្នេះកី្ត ការបង្កើតមិត្តថ្មីៗដែលមានជាតិសាសន៍ខុសគ្នា មិនមែនជាបទពិសោធន៍តែមួយគត់ដែលនាំឱ្យយុវតីម្នាក់នេះរំភើបឡើយ។ ខណៈដែលសាលានៅកម្ពុជាវិញ តម្រូវឱ្យសិស្សរបស់ខ្លួនអនុវត្តតាមកម្មវិធីសិក្សាយ៉ាងតឹងរ៉ឹងតែមួយ អមរាមានសេចក្តីរីករាយចំពោះកម្មវិធីសិក្សាដែលមានភាពបត់បែន ដែលផ្តល់ដោយវិទ្យាល័យអាមេរិក ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សាលាទាំងនេះក្នុងការជំរុញសិស្សឱ្យស្វែងយល់ពីការរៀនសូត្រដោយខ្លួនឯង។

នាងបាននិយាយថា៖ «ខ្ញុំបានជ្រើសរើសយកមុខវិជ្ជាវិទ្យាសាស្ត្របរិស្ថាន ពិជគណិត ប្រព័ន្ធផ្សព្វផ្សាយឌីជីថល កុំព្យូទ័រ ប្រវត្តិសាស្រ្តអាមេរិក ភាសាអង់គ្លេស និងកីឡា ហើយមកដល់ពេលនេះខ្ញុំពិតជាចូលចិត្តមុខវិជ្ជាទាំងអស់នេះណាស់។ គ្រូរបស់ខ្ញុំទាំងអស់បង្រៀនបានល្អ ហើយជួយសិស្សតាមវិធីផ្ទាល់ខ្លួនរបស់ពួកគាត់»។

ថ្វីត្បិតតែវាមានរយៈពេលតិចជាងមួយខែ ចាប់តាំងពីអមរាបានចាប់ផ្តើមឆ្នាំសិក្សារបស់នាងនៅសហរដ្ឋអាមេរិក នាងចូលរួមក្នុងការប្រកួតកីឡាជាច្រើនរួចទៅហើយ។ នោះមិនមែនជារឿងចម្លែកទេ ព្រោះនាងបានដឹងអំពីសារៈសំខាន់នៃកីឡានៅក្នុងសាលារៀនអាមេរិក តាំងពីមុនពេលនាងមកដល់អាមេរិច​មកម្ល៉េះ ។

អមរាបាននិយាយថា៖ «ខ្ញុំក៏នៅក្នុងថ្នាក់អត្តពលកម្មដែរ ហើយបានព្យាយាមប្រកួតរត់ប្រណាំងជាលើកដំបូង។ វាជាការលំបាកមួយសម្រាប់ខ្ញុំ ព្រោះខ្ញុំមិនធ្លាប់លេងកីឡា ហើយវាធ្វើឱ្យខ្ញុំដង្ហក់កំឡុងពេលហាត់»។

នាងបន្តថា៖«បន្ទាប់ពីការសាកល្បងលើកដំបូង ខ្ញុំគិតថាចង់ប្តូរទៅថ្នាក់ផ្សេង ប៉ុន្តែគ្រូបង្វឹករបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឱ្យព្យាយាមមួយសប្តាហ៍ទៀត»។

ជីវិតនៅអាមេរិករហូតមកដល់ពេលនេះ គឺពោរពេញទៅដោយភាពសប្បាយរីករាយ និងភាពរំជើបរំជួលសម្រាប់អមរា ប៉ុន្តែនាងក៏កំពុងរៀនសូត្រតាមលទ្ធភាពដែលអាចធ្វើបានក្នុងឆ្នាំសិក្សានេះ ដើម្បីឱ្យនាងអាចក្លាយជាមនុស្សម្នាក់ដែលប្រសើរ និងឯករាជ្យជាងមុន។

យុវតីរូបនេះនិយាយថា៖ «អ្វីដែលជម្រុញឱ្យខ្ញុំចូលរួម​កម្មវិធីផ្លាស់ប្តូរសិក្សា​ជាមួយ ICES Cambodia គឺបំណងប្រាថ្នារបស់ខ្ញុំដើម្បីរៀនពីវប្បធម៌ និងបច្ចេកវិទ្យាថ្មីៗ ដែលជាអ្វីដែលខ្ញុំជឿជាក់ថាខ្ញុំអាចប្រើដើម្បីកែលម្អខ្លួនឯង និង​ចូលរួមអភិវឌ្ឍអនាគតប្រទេសខ្ញុំផងដែរ»។

អមរាមានឱកាសធ្វើដំណើរផ្សងព្រេងមួយដ៏អស្ចារ្យ និងចែករំលែកបទពិសោធន៍ជាមួយអ្នកដទៃ។ ហើយពេលនេះដល់វេនអ្នកម្តងហើយ! សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យា ល័យជាមួយ ICES Cambodia ព្រមទាំងតម្លៃកម្មវិធី និងដំណើរការដាក់ពាក្យ សូមទាក់ទងមកលេខ៖ ០៧៧ ៧៧៧ ២៤៤ ឬ ០៩៨ ៦៨៦ ៩០១។  

ដើម្បីចូលរួម អ្នកត្រូវតែឆ្លងកាត់តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយ ICES Cambodia និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគ «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ) ។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេសតាមរយៈ៖ ដើម្បីមានសិទ្ធិចូលរួម អ្នកត្រូវធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសដែលផ្តល់ដោយ អាយស៊ីអ៊ីអេស (ខេមបូឌា) និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគនិទេ្ទស​ «C» នៅក្នុងមុខវិជ្ជាសំខាន់ៗសម្រាប់រយៈពេល៣ចុងក្រោយ)។​ចុះឈ្មោះឥឡូវនេះដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7 ។ https://forms.gle/3qifKLu79f4hx5uB7 .