Enter your keyword

ICES Exchange Students hold forth Athletics in American Schools

សិស្សផ្លាស់ប្តូរការសិក្សាតាមរយៈ ICES រៀបរាប់ពីសារៈសំខាននៃអត្តពលកម្មនៅសាលារៀនអាមេរិក

ជាងមួយឆ្នាំមុន យុវសិស្ស ហ្គូយ ជីហុក ជាសិស្សមកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានរាងកាយដូចជាក្មេងប្រុសវ័យក្មេងម្នាក់ ។ នៅពេលនោះ គ្មាននរណាអាចរំពឹងថាត្រឹមរយៈពេល១០ ខែនៅសហរដ្ឋអាមេរិក បានជះឥទ្ធិពលដល់ការលូតលាស់របស់ក្មេងប្រុសអាយុ១៦ ឆ្នាំនេះបាននោះទេ ។ 

បន្ទាប់ពីបានផ្លាស់ប្តូរឆ្នាំសិក្សានៅសហរដ្ឋអាមេរិកតាមរយៈ ICES Cambodia ក្នុងកំឡុងពេលដែលគាត់បានចូលរៀននៅវិទ្យាល័យ Deer Creek ដែលជាសាលារដ្ឋល្បីល្បាញផ្នែកកម្មវិធីកីឡាមួយនៅរដ្ឋអូក្លាហូម៉ា ជីហុកត្រូវបានគេណែនាំឱ្យចូលរួមក្នុងការ​លេងកីឡា ជាលើកដំបូង ។ 

ដំបូងជីហុក មានការភ្ញាក់ផ្អើល ដែលកីឡាគឺជាកម្មវិធីមួយដែលមានសារៈសំខាន់ចំពោះជនជាតិអាមេរិកភាគច្រើន ប៉ុន្តែមិនយូរប៉ុន្មានកីឡាបានក្លាយជាផ្នែកមួយនៃជីវិតរបស់គេ ។

ជីហុកបាននិយាយថា៖ «កីឡាអត្តពលកម្មនៅអាមេរិក ត្រូវបានចាត់ទុកស្មើនឹងកម្មវិធីសិក្សាមួយដែរ។ 

មនុស្សគ្រប់គ្នាឱ្យតម្លៃលើកីឡា ស្រឡាញ់កីឡា ហើយពួកគេមានមោទនភាពចំពោះវាណាស់។ កីឡាដែលល្បីល្បាញបំផុត គឺបាល់ទាត់អាមេរិក និងកីឡាវៃកូនបាល» ។ 

នៅពេលដែល ជីហុក ត្រលប់មកប្រទេសកម្ពុជាវិញនៅពេលបញ្ចប់ឆ្នាំផ្លាស់ប្តូរការសិក្សា មនុស្សដែលស្គាល់គាត់ជាច្រើនមើលគាត់សឹងមិនចង់ស្គាល់ ព្រោះជីហុកមានកម្ពស់ខ្ពស់ជាងមុន និងមានសាច់ដុំមាំមួនទៀតផង ។ 

កីឡាតែងតែត្រូវបានគេលើកទឹកចិត្តក្នុងចំណោមក្មេងជំទង់នៅអាមេរិក ហើយសិស្សដែលពូកែក្នុងផ្នែកនេះថែមទាំងអាចទទួលបានអាហារូបករណ៍ សម្រាប់ថ្នាក់មហាវិទ្យាល័យទៀតផង ។ យោងតាមទិន្នន័យពីសហព័ន្ធសមាគមវិទ្យាល័យរបស់អាមេរិកបានឱ្យដឹងថា សិស្សវិទ្យាល័យប្រហែល ៨លាននាក់ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេសនេះ បានចូលរួមក្នុងកីឡាអន្តរសាលា ។

អ្នកឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកអប់រំ និងជាអ្នកជំនាញខាងសុខភាពដ៏ល្បីនៅកម្ពុជា​ ដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិកផងដែរ បានឱ្យដឹងថា ក្រៅពីឱកាសដើម្បីបង្កើនថាមពល និងស្វែងយល់ពីគុណតម្លៃនៃការលេងកីឡាដោយយុត្តិធម៌ និងសម្រេចបាននូវគោលដៅ អត្តពលិកវិទ្យាល័យនៅតាមសាលារៀនអាមេរិក ធ្វើឱ្យក្មេងជំទង់ឱ្យមានសុខភាពល្អ និងជំរុញឱ្យពួកគេបង្កើតទំលាប់ថែរក្សាខ្លួនឱ្យមាំមួនពេញមួយជីវិតរបស់ពួកគេ ។ 

លោកបានបន្ថែមថា៖ «ការចូលរួមកីឡាជាប្រចាំនិងសកម្មកីឡា គឺល្អសម្រាប់សុខភាពរបស់អ្នក ដោយកាត់បន្ថយហានិភ័យនៃការធាត់ បង្កើនការធ្វើលំហាត់ប្រាណសរសៃឈាមបេះដូង និងជាលទ្ធផលនៃការលូតលាស់ឆ្អឹង សាច់ដុំ សរសៃចង និងសរសៃពួរ ឱ្យមានសុខភាពល្អជាដើម» ។  

លោកបន្តថា៖«កីឡាក៏ជួយលើកកម្ពស់សុខភាពផ្លូវចិត្តបានដែរ តាមរយៈការធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង បង្កើនអារម្មណ៍ធូរចិត្ត កាត់បន្ថយការថប់បារម្ភ ប្រយុទ្ធប្រឆាំងនឹងអារម្មណ៍អវិជ្ជមាន និងការពារជំងឺបាក់ទឹកចិត្ត» ។

ទន្ទឹមនឹងនេះ យុវតី ចំរើន អមរា ជាសិស្សផ្លាស់ប្តូរការសិក្សាម្នាក់ទៀតមកពីប្រទេសកម្ពុជា ដែលទើបតែចាប់ផ្តើមឆ្នាំផ្លាស់ប្តូររបស់នាងនៅវិទ្យាល័យ Foyil Claremore រដ្ឋអូក្លាហូម៉ា បានចូលរួមព្រឹត្តិការណ៍កីឡាជាច្រើនរួចទៅហើយ។ 

អមរាបាននិយាយថា៖ «នៅអាមេរិក ស្ទើរតែគ្រប់គ្នាហើយដែលលេងកីឡា ដែលខុសគ្នាយ៉ាងខ្លាំងពីប្រទេសកម្ពុជា។ សិស្សខ្លះលេងកីឡាលើសពីមួយ ពីព្រោះកីឡាផ្សេងៗគ្នាត្រូវបានផ្តល់ជូនតាមរដូវកាល» ។ 

អមរា បានឃើញពីស្ថានភាពសតានតឹងក្នុងការប្រកួតកីឡានៅវិទ្យាល័យ ក៏ដូចជាការប្រកួតប្រជែងកម្រិតខ្ពស់ដែលបង្ហាញដោយកីឡាករ ។

នាងបានបន្តថា៖ «សិស្សពាក់អាវយឺតជាមួយរូបខ្លារខិន ហើយបានលើកទឹកចិត្តក្រុមរបស់ពួកគេ ។ អ្នកទស្សនាពិតជាមានការភ្ញាក់ផ្អើលចំពោះការប្រកួតនេះណាស់។ វាពិតជាគួរឱ្យរំភើបណាស់ដែលបានមើលការ ប្រកួត។ គ្រូបង្រៀន និងគ្រប់គ្នាពិតជាគាំទ្រមែនទែន» ៕

 

កីឡាអត្តពលកម្ម គ្រាន់តែជាបទពិសោធន៍ថ្មីមួយក្នុងចំណោមបទពិសោធន៍សម្រាប់ស្វែងយល់ក្នុងដំណើរផ្សងព្រេងក្រៅប្រទេសដ៏រំភើបប៉ុណ្ណោះ ។ ពេលនេះដល់វេនអ្នកដើម្បីចូលរួមដំណើរផ្សងព្រេងតាមរយៈការចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយ ICES ហើយ! សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យជាមួយ ICES Cambodia ព្រមទាំងតម្លៃសិក្សា និងដំណើរការដាក់ពាក្យសូមទាក់ទងមកលេខ៖ ០៧៧ ៧៧៧ ២៤៤ ឬ ០៩៨ ៦៨៦ ៩០១ ។  

ដើម្បីចូលរួម​ចុះឈ្មោះបាន អ្នកត្រូវតែឆ្លងកាត់តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយ ICES Cambodia និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគ «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ)។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7 ។