Enter your keyword

How to Enjoy Halloween as an ICES Exchange Student!

ធ្វើដូចម្ដេចដើម្បីទទួលបានការសប្បាយរីករាយក្នុងបុណ្យ Halloween ក្នុងនាមជាសិស្សដែលផ្លាស់ប្តូរការសិក្សាតាមរយៈ ICES

ក្នុងនាមជាប្រទេសដែលមានគ្រប់ចម្រុះជាតិសាសន៍ សហរដ្ឋអាមេរិកមានពិធីបុណ្យ និងការប្រារព្ធពិធីជាច្រើន ហើយប្រសិនបើអ្នកជាសិស្សផ្លាស់ប្តូរការសិក្សា ដែលមានការបើកចិត្តឱ្យទូលាយ នោះ អ្នកទំនងជានឹងឃើញខ្លួនឯងកំពុងតែអាចសម្របខ្លួនទៅតាមការប្រារព្ធពិធីបុណ្យពហុជាតិនានា។ សម្រាប់សិស្សសិក្សានៅក្រៅប្រទេស ព្រឹត្តិការណ៍ទាំងនេះបង្ហាញពីបទពិសោធន៍ដែលអាចផ្លាស់ប្តូរជីវិត និងផ្នត់គំនិតរបស់ពួកគេជារៀងរហូត។
ក្នុងចំណោមការប្រារព្ធពិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាងគេនៅក្នុងរដ្ឋអាមេរិកនោះគឺ ពិធីបុណ្យ Halloween ដែលជាពិធីបុណ្យប្រវត្តិសាស្រ្តមួយទាក់ទងនឹងវិញ្ញាណនៃមនុស្សដែលបានចែកឋានទៅ។ ពិធីនេះត្រូវបានប្រារព្ធនៅថ្ងៃទី៣១ ខែតុលា។ បើនិយាយពីឈ្មោះ «Halloween» គឺបានមកពីពាក្យថា «All Hallows Eve» ឬជាថ្ងៃមុន «All Saints Day» ដែលជាថ្ងៃបរិសុទ្ធមួយរបស់ប្រពៃណីគ្រីស្ទបរិស័ទ។ យោងទៅតាមប្រពៃណីនេះ ព្រលឹងនៃអ្នកស្លាប់អាចរស់ឡើងវិញ ដើម្បីធ្វើបាបមនុស្ស ហើយមានជីវិតម្តងទៀតនៅលោកិយ។
មនុស្ស​បាន​ព្យាយាម​បន្ទន់ចិត្ត​វិញ្ញាណទាំងនោះនៅ​ក្នុងថ្ងៃ Halloween ហើយ​ការ​អនុវត្ត​ទាំង​នេះ​បាន​នាំ​ឱ្យកើត​មាន​ទំនៀម​ទម្លាប់ជា​ច្រើននៅក្នុង​ថ្ងៃបុណ្យមួយ​នេះ។ ជាឧទាហរណ៍ កាលពីមុន មនុស្សគ្រប់គ្នាតែងតែស្លៀកពាក់និង តែងខ្លួនដូចជាបិសាច ឬខ្មោច ដើម្បីបន្លាច និងបណ្តេញវិញ្ញាណអាក្រក់ទាំងឡាយទៅវិញ។ យ៉ាងណាមិញ សព្វថ្ងៃនេះ មនុស្សបានតែងខ្លួនដូចជាតារាល្បីៗ ឬតួអង្គដូចជាវីរបុរសដែលខ្លួនចូលចិត្តជាដើម។ បន្ទាប់​ពីតុបតែងខ្លួនបែបនេះរួច ក្មេងៗចាប់ផ្តើមលេងល្បែង «Trick or Treat» ដោយពួកគេដើរពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្នុង​តំបន់របស់ពួកគេ ហើយ​សុំ​ ស្ករ​គ្រាប់ និង​អាហារ​សម្រន់ផ្សេងៗ ដោយ​និយាយ​ពាក្យថា «Trick or Treat!»
កាលពីសប្តាហ៍មុន សិស្សផ្លាស់ប្តូរការសិក្សាមកពី ICES Cambodia បានទទួលបទពិសោធន៍ជាក់ស្ដែងមួយជាមួយនឹងការចូលរួមពិធីបុណ្យ Halloween លើកដំបូងរបស់ពួកគេ ហើយនោះនាំឱ្យពួកគេទទួលបានការចងចាំដ៏អស្ចារ្យ និងគួរឱ្យព្រឺព្រួច ដែលមិនអាចមិនបំភ្លេចបាន។

យុវតី អ៊ា ជា​លាង ដែល​បច្ចុប្បន្នកំពុង​រៀន​នៅ​វិទ្យាល័យ Mustang ក្នុង​រដ្ឋ Oklahoma ​ទទួល​បទពិសោធនៃការចូលរួមក្នុង​បុណ្យ Halloween ជាលើកដំបូង​របស់​នាង។ ក្នុងកំឡុងរដូវស្លឹកឈើជ្រុះនេះ គឺជារដូវកាលដ៏រីករាយមួយក្នុងជីវិតរបស់នាង ដោយសារតែនាងបានត្រឡប់មកពីដំណើរកម្សាន្តដ៏រំភើបមួយនៅទីក្រុង Orlando ជាមួយគ្រួសារចិញ្ចឹម កាលពីមួយសប្តាហ៍មុន។
យុវតី អៀ ជាលាង បាន​និយាយ​ថា​៖ «នេះ​ជា​បុណ្យ Halloween ដ៏ជាក់ស្ដែងលើកដំបូង​របស់​ខ្ញុំ​» ដោយ​បន្ថែម​ថា​ វា​ខុស​ពី​ការ​ប្រារព្ធ​នៅ​ប្រទេស​កម្ពុជា ដោយ​សកម្មភាព​សំខាន់ៗ​ដែលនាងធ្លាប់ធ្វើកាល​ពីនៅ​ក្មេង​គឺ គ្រាន់តែ​ទៅ​លេង​ផ្ទះ​ខ្មោច​តែប៉ុណ្នោះ។
នាងបន្តថា៖ «ខ្ញុំបានទៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំដែលស្គាល់គ្នានៅព្រះវិហារ ហើយបានតែងខ្លួនជាមួយឈុតសំលៀកបំពាក់របស់ខ្ញុំ បន្ទាប់មកខ្ញុំដើរតាមផ្លូវពីរបីប្លុក ដើម្បីលេងល្បែង «Trick or Treat» ហើយខ្ញុំទទួលបានស្ករគ្រាប់យ៉ាងច្រើន»។
ទន្ទឹមនឹងនោះ អ្នកស្រី Gina Watts ដែលជាម្តាយចិញ្ចឹមរបស់ ជាលាង ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានណែនាំ ជាលាង ឱ្យស្គាល់ពីប្រពៃណីរបស់អាមេរិក។
អ្នកស្រីបានបន្តទៀតថា៖ «បុណ្យ Halloween គឺសប្បាយណាស់ ហើយវាជាឱកាសដ៏ល្អមួយដើម្បីឲ្យ ជាលាង ធ្វើអ្វីមួយដែលនាងមិនធ្លាប់ធ្វើពីមុនមក។ នាងជាក្មេងស្រីដែលយកចិត្តទុកដាក់ ហើយឆាប់​​សម្របខ្លួន​នឹង​ការ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារបានយ៉ាង​​រហ័ស»។
អ្នកស្រីបន្តថា៖«វា​ជា​ឱកាសដ៏ល្អ​មួយសម្រាប់ពួក​យើង​ដែល​មាន​សិស្សដូច​ជានាង​នៅ​ទីនេះ»។
ដោយឡែក​ ក្នុងពិធីបុណ្យ Halloween ឆ្នាំនេះផងដែរ យុវតី សំអាត រ័ត្នរាជនី ដែលមកពី ICES Cambodia ក៏កំពុងតែរីករាយជាមួយនឹងពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនេះជាមួយគ្រួសារចិញ្ចឹមរបស់នាងនៅ Grant County រដ្ឋ Wisconsin ផងដែរ។ នាង​គិតថា នេះគឺ​ជា​រឿង​ដ៏​គួរ​ឱ្យចាប់អារម្មណ៍​មួយ​ទៀតដើម្បីប្រាប់​អំពីរឿងរាវក្នុងកំឡុង​ពេលផ្លាស់​ប្តូរការសិក្សា​របស់​នាង​ បន្ទាប់​ពី​ការចូលរួមក្នុង «ពិធី Homecoming» នៅ​វិទ្យាល័យ Fennimore ដែលជា​សាលា​ដែល​នាង​ចំណាយ​ពេល​សិក្សានៅទីនោះ។


នាងបាននិយាយថា៖ «ក្នុងពិធីបុណ្យ Halloween ខ្ញុំបានសាកល្បងឆ្លាក់ផ្លែល្ពៅរូបបិសាចនៅផ្ទះមិត្តរបស់ខ្ញុំ ឈ្មោះ​ Olivia»។
នាងបន្តថា«ខ្ញុំ​មិន​បានលេងល្បែង «Trick or Treat» ទេ ប៉ុន្តែ​ខ្ញុំ​បានឱ្យ​ស្ករ​គ្រាប់ទៅក្មេង​ៗនៅ​ក្នុង​ភូមិរបស់ខ្ញុំ។ ការតុបតែងខ្លួនរបស់ពួក​គេ​គឺគួរ​ឱ្យ​ស្រលាញ់​ណាស់»។
រ័ត្នរាជនី បន្តថា៖«នៅថ្ងៃចុងសប្តាហ៍ ខ្ញុំបានចំណាយពេលជាមួយគ្រួសារចិញ្ចឹមរបស់ខ្ញុំនៅឯកន្លែងកម្សាន្តមួយដែលមានឈ្មោះថា Wisconsin Dells។ យើង​មាន​ភាព​សប្បាយ​រីក​រាយ​មែនទែន ដោយបាន​លេង​ហ្គេម​ ហែលទឹក និង​លេងបាញ់​ឡាស៊ែរជាដើម»៕
ការចូលរួមក្នុងពិធីបុណ្យ និងការប្រារព្ធពិធីផ្សេងៗ គឺជាអត្ថប្រយោជន៍មួយដែលភ្ជាប់ជាមួយកម្មវិធីផ្លាស់ប្តូរការសិក្សារបស់សិស្ស បន្ថែមពីលើកម្មវិធីជាច្រើនទៀត ដូចជាការបង្កើនជំនាញភាសាអង់គ្លេស និងការទទួលបានបទពិសោធន៍សិក្សាមានលក្ខណៈពិសេសប្លែកពីគេ។ ហើយអ្នកក៏អាចធ្វើវាបានដូច្នេះដែរ។ ដោយចុះ​ឈ្មោះ​សម្រាប់​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សាជាមួយ ICES Cambodia ហើយ​ទៅកាន់​ដំណើរ​ផ្សងព្រេង​ដ៏​រំភើប​នៅ​បរទេស​ឥឡូវនេះ!


សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចរៀននៅបរទេសជាមួយ ICES Cambodia ក៏ដូចជាសេវាកម្ម កម្មវិធី និងដំណើរការនៃការដាក់ពាក្យ សូមទាក់ទង ០៧៧ ៧៧៧ ២៤៤ ឬ ០៩៨ ៦៨៦ ៩០១។ ដើម្បីមានសិទ្ធិចូលរួម អ្នកត្រូវតែឆ្លងកាត់តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយ ICES Cambodia និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគទិន្ទេស «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ)។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7