ការសិក្សានៅសាលារដ្ឋក្នុងសហរដ្ឋអាមេរិក គឺជាជម្រើសដ៏ល្អសម្រាប់សិស្សផ្លាស់ប្តូរការសិក្សា
ការជជែកដេញដោល រវាងសាលាឯកជន និងសាលារដ្ឋ គឺជាប្រធានបទដែលមានជាយូរមកហើយនៅឯសហរដ្ឋអាមេរិក។ ឪពុកម្តាយដែលមានទំនោរទៅរកការអប់រំនៅសាលាឯកជន តែងតែសួរខ្លួនឯងថា តើអត្ថប្រយោជន៍របស់សាលាឯកជនដែលបានផ្ដល់ឱ្យសិស្ស សមាមាត្រជាមួយថ្លៃសិក្សាដែរ ឬទេ? បើទោះបីជាសាលារដ្ឋនៅសហរដ្ឋអាមេរិកមិនមែនជាសាលាដែលល្អអត់ខ្ចោះក៏ដោយក្តី តែសាលាទាំងនោះគឺខុសពីការយល់ឃើញជាទូទៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា។
សិស្សនៅសាលារដ្ឋក្នុងសហរដ្ឋអាមេរិក ទទួលបានពិន្ទុប្រលងកមម្រិតស្តង់ដារប្រហាក់ប្រហែលនឹងសិស្សនៅសាលាឯកជនដែរ។ លើសពីនេះទៅទៀត ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីសាលារដ្ឋ សិស្ស និងឪពុកម្តាយភាគច្រើន ជ្រើសរើសសាលារដ្ឋដែលស្ថិតក្នុងតំបន់របស់ពួកគេ ជាជម្រើសដំបូងសម្រាប់ការសិក្សាអប់រំ។ សាលាដែលផ្តល់មូលនិធិដោយរដ្ឋ ក៏បានក្លាយជាជម្រើសពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមសិស្សសិក្សានៅក្រៅប្រទេសផងដែរ។
អត្ថប្រយោជន៍ដ៏សំខាន់មួយនៃសាលារដ្ឋនោះគឺការជួយកាត់បន្ថយការចំណាយដ៏ច្រើនសម្រាប់សិស្សសិក្សានៅក្រៅប្រទេស ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផងដែរ។ ដោយសារតែសាលារដ្ឋ គឺជាកន្លែងដែលផ្ដល់ការអប់រំដោយឥតគិតថ្លៃនៅក្នុងសហរដ្ឋអាមេរិក ដូច្នេះហើយមិនមានការចំណាយទៅលើ ថ្លៃសិក្សាទេ ដែលជាហេតុក្នុងការជួយកាត់បន្ថយផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ឪពុកម្តាយដែលមានបំណងបញ្ជូនកូនឱ្យចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា។
ម្យ៉ាងទៀត ការចំណាយលើការសិក្សារបស់សិស្សសិក្សានៅក្រៅប្រទេសនៅសាលារដ្ឋ ជាមធ្យម គឺ ទាបជាងនៅសាលាឯកជនប្រមាណ ៣០ ភាគរយ ។ សាលារដ្ឋក៏មិនគិតថ្លៃបន្ថែមទៅលើសៀវភៅសិក្សា និងសកម្មភាពផ្សេងៗក្រៅកម្មវិធីសិក្សាឡើយ។ អាចនឹងមានការចំណាយបន្ថែមទៅលើសម្ភារៈសិក្សា និងការចូលរួមក្នុងក្រុមកីឡា ប៉ុន្តែសាលារដ្ឋនៅតែមានតម្លៃសមរម្យជាងសាលាឯកជន។
ជាមួយគ្នានេះផងដែរ សាលារដ្ឋអាចផ្តល់បទពិសោធន៍នៃកម្មវិធីសិក្សាថ្នាក់វិទ្យាល័យតាមស្ដង់ដាអាមេរិកយ៉ាងពិតប្រាកដសម្រាប់សិស្ស ក៏ដូចជាផ្ដល់ការអប់រំដ៏ល្អមួយ រួមទាំងការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាជាច្រើនទៀត ដូចជាអត្តពលកម្ម តន្ត្រី និងល្ខោនផងដែរ។ សិស្សក៏អាចបង្ហាញអត្តសញ្ញាណរបស់ខ្លួនទៅដល់សិស្សដទៃទៀតដែលមកពីប្រទេសដែលមានវប្បធម៌ផ្សេងៗគ្នា ហើយភាពចម្រុះបែបនេះផ្ដល់ជាបទពិសោធន៍សិក្សាដ៏សំខាន់មួយ សម្រាប់សិស្សដែលបានចូលរួម។
ឱកាសសិក្សាគឺជាអត្ថប្រយោជន៍បន្ថែមមួយទៀតនៅសាលារដ្ឋក្នុងសហរដ្ឋអាមេរិក។ សាលាតែងតែមានធនធានគ្រប់គ្រាន់ដើម្បីផ្តល់ឱកាសសិក្សាបន្ថែម ដូចជាថ្នាក់សិក្សាកម្រិតខ្ពស់ និងវគ្គសិក្សាក្នុងមុខវិជ្ជាឯកទេស ផ្សេងៗទៀតដែលមានដូចជាបច្ចេកវិទ្យា និងសិល្បៈជាដើម។ ទន្ទឹមនឹងនេះ គ្រូបង្រៀននៅតាមសាលារដ្ឋ តម្រូវឱ្យមានការទទួលស្គាល់ពីរដ្ឋផងដែរ។ វិញ្ញាបនប័ត្របញ្ចាក់ក៏ទាមទារឱ្យមានការសិក្សាអប់រំបន្ត ក៏ដូចជាការមានលិខិតទទួលស្គាល់ស្របតាមកាលកំណត់ផងដែរ៕
សម្រាប់ការសិក្សានៅសហរដ្ឋអាមេរិក សាលារដ្ឋអាចបំពេញសេចក្តីប្រាថ្នាដល់សិស្សជាច្រើនដែលសុបិនចង់ទៅសិក្សានៅសហរដ្ឋអាមេរិក អាយស ខេមបូឌា នៅទីនេះដើម្បីជួយអ្នកបាន! តោះចុះឈ្មោះសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយ អាយសអេស ខេមបូឌា ដើម្បីចូលរួមដំណើរផ្សងព្រេងដ៏រំភើបនៅបរទេសឥឡូវនេះ!
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចរៀននៅបរទេសជាមួយ ICES Cambodia ក៏ដូចជាសេវាកម្ម កម្មវិធី និងដំណើរការនៃការដាក់ពាក្យ សូមទាក់ទង ០៧៧ ៧៧៧ ២៤៤ ឬ ០៩៨ ៦៨៦ ៩០១។ ដើម្បីមានសិទ្ធិចូលរួម អ្នកត្រូវតែឆ្លងកាត់តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយ ICES Cambodia និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគទិន្ទេស «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ)។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7