Enter your keyword

A Voice from ICES Cambodia’s New Generation: Why Participate in a Study Exchange Program?

សម្លេងពីសិស្សជំនាន់ថ្មីរបស់ ICES Cambodia៖ ហេតុអ្វីខ្ញុំចូលរូម​ក្នុង​កម្មវិធីផ្លាស់ប្តូរការសិក្សា?

ដោយ យុវសិស្ស តាំង ឡៃគីម សិស្ស​ផ្លាស់​ប្តូរការសិក្សាជំនាន់ទីបីរបស់ ICE Cambodia

ទោះបីជាយើងបានទទួលការអប់រំគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏យើងតែងតែអាចព្យាយាមពង្រីកវិសាលភាពនៃចំណេះដឹងរបស់យើង តាមរយៈចេញទៅក្រៅប្រទេស។ ​ទន្ទឹម​នឹង​នេះផងដែរ ការ​សិក្សា​នៅ​បរទេស ក៏បានអនុញ្ញាត​ឱ្យ​យើងរកឃើញ «ខ្លួនថ្មី» របស់​យើង​ផងដែរ​។ 

ការទៅផ្សងព្រេងនៅបរទេសតែម្នាក់ឯងមានន័យថា យើង​រកឃើញខ្លួនថ្មីរបស់យើង នៅពេលដែលយើងមិននៅជាមួយឬឃើញក្រុមគ្រួសារឬមិត្តភក្តិដែលយើងធ្លាប់នៅជាមួយ។ យើង​នឹង​ជួប​មនុស្ស​ថ្មី និង​បង្កើត​មិត្តភ័ក្ដិ ស្របពេលដែល​យើងរស់​នៅ​ទីនោះ។ ការសិក្សានៅបរទេសមានអត្ថប្រយោជន៍ជាច្រើនទៀត ក្រៅពីឱកាសដើម្បីស្វែងយល់ និងការ​ទទួលបានបទពិសោធន៍ទីកន្លែងថ្មីៗ វប្បធម៌ថ្មី និងប្រពៃណីថ្មីដែលខុសពីប្រទេសកំណើតរបស់យើង។ វា​នឹង​អនុញ្ញាត​ឱ្យ​យើង​ជំរុញ​ការ​សិក្សា​របស់​យើង និង​បង្កើន​ជំនាញ​ភាសា​អង់គ្លេស​របស់​យើង​តាម​រយៈ​ការ​រៀន​អំពី​ទីកន្លែង និង​ការ​និយាយ​ជាមួយ​ប្រជាជនជាជនជាតិដើម។

លើសពីនេះ ការសិក្សានៅប្រទេសផ្សេងក្រៅពីប្រទេស​របស់អ្នក ផ្តល់នូវបទពិសោធន៍ និងការផ្សងព្រេងថ្មីទាំងស្រុង។ ខ្ញុំ​ក៏​ពិត​ជា​រីករាយក្នុង​ការ​ពង្រីក​ចំណេះ​ដឹង​របស់​ខ្ញុំ​ក្នុង​វិស័យឬផ្នែក​មួយ​ចំនួន។ ការដើរចេញពីតំបន់ផាសុកភាព (Comfort Zone) របស់អ្នកគឺជារឿងមួយដែលធ្វើឲ្យបទពិសោធន៍ទាំងមូលមានតម្លៃ និងសមនឹងទទួលបាន។ វាប្រហែលជាពិបាកនៅពេលដំបូង ប៉ុន្តែនៅពេលដែលយើងស៊ាំនឹងវា វានឹងពោរពេញទៅដោយការផ្សងព្រេង និងភាពរំជើបរំជួល ហើយយើងថែមទាំងនឹងអាចជួបមិត្តថ្មីមកពីកន្លែងផ្សេងៗគ្នាជុំវិញពិភពលោក!

លើសពីនេះទៀត ការសិក្សានៅបរទេសអនុញ្ញាតឱ្យអ្នករៀនភាសាថ្មី រីករាយនឹងវប្បធម៌ផ្សេងទៀត ជំនះការលំបាកក្នុងការរស់នៅក្នុងប្រទេសផ្សេង និងទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីពិភពលោក ដែលទាំងអស់នេះអាចផ្តល់អត្ថប្រយោជន៍ដល់យើងនៅពេលដាក់ពាក្យចូលសាកលវិទ្យាល័យកំពូលៗទូទាំងពិភពលោក។ តាមរយៈការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរសិក្សា យើងនឹងមិនត្រឹមតែទទួលបានចំណេះដឹងអំពីកម្មវិធីសិក្សាបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំនាញទំនាក់ទំនងរបស់យើង ដែលនឹងជួយឱ្យយើងកាន់តែមានទំនុកចិត្ត និងអាចជាមនុស្ស​ម្នាក់ដែលអ្នកផងទាំងពួងចូលចិត្តប្រាស្រ័យទាក់ទង។

សម្រាប់ខ្ញុំ ខ្ញុំនឹងចូលរួម​កម្មវិធីផ្លាស់ប្តូរការសិក្សា​នៅសហរដ្ឋអាមេរិក ដែលជាប្រទេសចម្រុះជាតិសាសន៍ និងជាប្រទេសអភិវឌ្ឍន៍បំផុតមួយ ដែលរឿងជាច្រើនដែល​ខ្ញុំត្រូវរុករកស្វែងយល់។ តាមរយៈការទៅទីនោះ ខ្ញុំនឹងអាចពង្រឹងជំនាញរបស់ខ្ញុំ និងក្លាយជា «ខ្លួនឯងថ្មី» ដែលកាន់តែល្អប្រសើរ៕

ICES Cambodia កំពុងបិទកម្មវិធី J1 ដែលអនុញ្ញាតឱ្យសិស្សចូលរៀននៅវិទ្យាល័យដែលមានការទទួលស្គាល់ និងរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះអាមេរិកនៅក្នុងរដ្ឋទាំង ៥០ សម្រាប់រយៈពេលមួយឆ្នាំសិក្សា។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធី F1 ដែលត្រូវបានរចនាឡើងសម្រាប់សិស្សដែលចង់សិក្សាច្រើនឆ្នាំនៅសហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រមធ្យមសិក្សានៅក្រៅប្រទេសនៅតែបើកទទួលសិស្សនៅឡើយ។ ដូច្នេះ​វា​មិន​យឺត​ពេល​ទេ​ក្នុង​ការ​ចូលរួម​ជាមួយ ឡៃគីម ក្នុង​ដំណើរ​ផ្សងព្រេង​នៅ​ក្រៅ​ប្រទេសដែល​អាច​មាន​តែ​​ម្តង​ក្នុង​មួយ​ជីវិត។ 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​អ្នក​អាច​រៀន​នៅ​វិទ្យាល័យ​បរទេស​ជាមួយ​ ​ICE​S ​Cam​bo​d​i​a​ ​ក៏ដូចជា​តម្លៃ​សេវាកម្ម​ ​និង​ដំណើរការ​ដាក់ពាក្យ​ ​សូម​ទាក់ទង​មក​លេខ​ ​០​៦១ ៩២៤ ១៤១​ ​ឬ​ ​០​៩​៨​ ​៦​៨​៦​ ​៩​០​១​។​ ​ដើម្បី​មាន​សិទ្ធិ​ ​អ្នក​ត្រូវតែ​ប្រលង​តេ​ស្ត​សមត្ថភាព​ភាសា​អង់គ្លេស​ដែល​ផ្តល់​ដោយ​ ​ICE​S ​Cam​bo​d​i​a​ ​និង​ ​មានកំណត់​ត្រា​សិក្សា​ល្អ​ (​មធ្យម​ភាគ​និ​ទេ​ស្ទ ​«​C​»​ ​នៅ​ក្នុង​មុខវិជ្ជា​សំខាន់​ៗ​សម្រាប់​រយៈពេល​ ​៣​ ​ឆ្នាំ​ចុងក្រោយ​) ​។​ ​ចុះឈ្មោះ​ឥឡូវនេះ​ ​ដើម្បី​ធ្វើ​តេ​ស្ត​ភាសា​អង់គ្លេស​៖​ https://forms.gle/3qifKLu79f4hx5uB7 ៕