Enter your keyword

Understanding Culture Shock and How to Deal with It

ស្វែងយល់អំពី«ការភ្ញាក់ផ្អើលនៃវប្បធម៍ថ្មី (Culture Shock)» ក្នុងអំឡុងពេលផ្លាស់ប្តូរការសិក្សា​នៅឯបរទេស

នៅពេលដែលអ្នកធ្វើដំណើរទៅប្រទេសក្រៅជាលើកដំបូង មិនយូរមិនឆាប់ អ្នកនឹងជួបប្រទះនូវបទពិសោធន៍ដែលធ្វើឱ្យមានអារម្មណ៍ថាហាក់ដូចជាច្របូកច្របល់។ នៅពេលដែលអារម្មណ៍បែបនេះកើតឡើង នាំឱ្យអ្នកមានភាពស្រពិចស្រពិល ការភ័យបារម្ភ ហើយអ្នកអាចនឹងពិបាកក្នុងការសម្របខ្លួនទៅនឹងបរិយាកាសថ្មីនេះ។
ប្រសិន​ជាអ្នកជួបប្រទះនឹង​រឿងទាំងនេះ សូមកុំបារម្ភអី ព្រោះវា​គឺជាបទពិសោធន៍មួយដែល​គេ​ស្គាល់ថាជា «ការភ្ញាក់ផ្អើលនៃវប្បធម៍ថ្មី» (Culture Shock)​ ហើយអ្នកអាចយកឈ្នះបាន​ ប្រសិនជា​មាន​ការណែនាំត្រឹមត្រូវ។
ការភ្ញាក់ផ្អើលនៃពីវប្បធម៍ថ្មីអាច​កើតឡើង​នៅពេលបុគ្គលណាម្នាក់ផ្លាស់ទៅរស់នៅ ឬធ្វើដំណើរទៅបរទេស​​ ​ឱកាសកាសទទួលការសិក្សា​​ ឬទៅធ្វើការងារនៅបរទេសជាដើម។ ជាការ​សំខាន់ណាស់​ដែល​អ្នក​ត្រូវ​ចង់ចាំថា បទពិសោធន៍នេះ មិនមែនជា​រឿងល្អ ហើយក៏មិន​មែនជារឿងអាក្រក់ដែរ។ តាមការពិតទៅ ការភ្ញាក់ផ្អើលនៃវប្បធម៍ថ្មី គឺជាបទពិសោធន៍ធម្មតាមួយ ដែល​មនុស្ស​ជាច្រើនតែងតែជួបប្រទះ នៅពេលដែលពួកគេទៅប្រទេសក្រៅ។
ខណៈពេលដែលមនុស្សទូទៅអាចនឹងមានសេចក្តីរំភើបចិត្តក្នុងការរស់នៅក្នុងមជ្ឈដាន្ឋថ្មីរបស់ពួកគេ ពួកគេក៏ប្រហែលជាអាចមានសេចក្ដីមួម៉ៅផងដែរ ជាពិសេសនៅពេលដែលអារម្មណ៍រំភើបនោះចាប់ផ្ដើមធ្លាក់ចុះ។ ទាំងនេះអាចជាលិទ្ធផលបណ្តាលមកពីការយល់ច្រលំអំពីអាកប្បកិរិយា ការសន្ទនា និងវិធីក្នុងការធ្វើអ្វីមួយរបស់អ្នកដទៃ។ ជាលទ្ធផល ពួកគេអាចនឹងមានអារម្មណ៍ថាពិបាកទទួលយក ព្រោះតែមានឧបសគ្គខាងផ្នែកភាសា។
ជាឧទាហរណ៍ សិស្សផ្លាស់ប្តូរការសិក្សាតាមរយៈ អាយស៊ីអ៊ីអេស​ (ខេមបូឌា) ដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់វិទ្យាល័យនៅឯសហរដ្ឋអាមេរិក ក៏រងការនូវការលំបាកមួយចំនួនដែលបណ្តាលមកពីការភ្ញាក់ផ្អើលនៃពីវប្បធម៍ថ្មី ដែលជាទូទៅគឺជារឿងមួយកម្រនឹងជៀសរួចណាស់ ជាពិសេសនៅក្នុងប្រទេសដែល​ពោរពេញទៅដោយវប្បធម៍ចម្រុះជាតិសាសន៍មួយនេះ។
យុវតី សាំង សុណាឡែន ដែលកំពុងតែសិក្សានៅវិទ្យាល័យ Santa Fe ក្នុងរដ្ឋអូក្លាហូម៉ា បាននិយាយថា៖ «អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះគឺថា ជនជាតិអាមេរិកមានភាពបើកចំហរខ្លាំងមែនទែន។ ពួកគេមិនខ្លាចនឹងនិយាយពាក្យត្រង់ៗឡើយ ដែលហេតុធ្វើឱ្យខ្ញុំមានភាពងាយស្រួលក្នុងការនិយាយជាមួយ​ពួកគេព្រោះខ្ញុំអាចនិយាយអ្វីដែលមាននៅក្នុងចិត្តបាន»។
ទន្ទឹមនឹងនេះ យុវតី សំអាត រ័ត្នរាជិនី មក​ពី​វិទ្យាល័យ Fennimore ក្នុង​រដ្ឋ Wisconsin ដំបូង​ឡើយ​មាន​អារម្មណ៍ថា​ចម្លែកនៅពេលដែលជនជាតិ​អាមេរិកមានភាពបើកចំហរ​ខ្លាំង​អំពី​ការ​ណាត់​ជួបក្នុងន័យមនោសញ្ចេតនាស្នេហា ដោយសូម្បីតែ​គ្រូនៅសាលាក៏និយាយពីប្រធានបទនេះជាមួយនឹង​សិស្ស​ដែរ។ ទន្ទឹមនឹងនោះផងដែរ សម្រាប់ យុវតី អៀ ជាលាង ដែលបានចូលរៀននៅវិទ្យាល័យ Mustang មានការភ្ញាក់ផ្អើលនៅពេលដែលនាងបានដឹងការពិតថា សិស្សនៅសហរដ្ឋអាមេរិកនៅតែអាចធ្វើការងារក្រៅម៉ោង បើទោះបីជាពួកគេរវល់ក្នុងការលេងកីឡា និងសកម្មភាពក្រៅកម្មវិធីសិក្សាក៏ដោយ។ ជាសំណាងល្អ ពួកគេមិនមានបញ្ហាប្រឈមខ្លាំងជាមួយនឹងវប្បធម៍ថ្មីទាំងនោះទេ ដោយសារពួកគេបានទទួលការបណ្ដុះបណ្ដាលក្នុងការរៀបចំខ្លួនត្រៀមលក្ខណៈដែលត្រូវបានគេស្គាល់ថាជា «ទ្វាទៅកាន់ពិភពលោកខាងក្រៅ»​ ពី អាយស៊ីអ៊ីអេស​ (ខេមបូឌា)។
អាយស៊ីអ៊ីអេស​ (ខេមបូឌា) មានផ្ដល់វគ្គបណ្តុះបណ្តាលជាច្រើន ដែលសិស្សផ្លាស់ប្តូរការសិក្សាត្រូវឆ្លងកាត់មុនពេលពួកគេ​ចេញដំណើរទៅសិក្សានៅប្រទេសគោលដៅរបស់​ពួកគេ។ ការភ្ញាក់ផ្អើលនៃវប្បធម៍ថ្មី គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទនៃការបណ្តុះបណ្តាលទាំងនោះផងដែរ។
អ្នកស្រី Eun Lee ជាមន្ត្រីទំនាក់ទំនងអន្តរជាតិជាន់ខ្ពស់របស់ អាយស៊ីអ៊ីអេស​ (ខេមបូឌា) បានលើកឡើងថា៖ «សម្រាប់សិស្សផ្លាស់ប្តូរការសិក្សា ពួកគេមានការគាំទ្រពី អាយស៊ីអ៊ីអេស​ (ខេមបូឌា)​ ក៏ដូចជាអ្នកសម្របសម្រួលមូលដ្ឋាននៅសហរដ្ឋអាមេរិក អ្នកប្រឹក្សាប្រចាំសាលា និងគ្រួសារចិញ្ចឹម ដែលអាចជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងការសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មីរបស់ពួកគេ»។ យោងតាមអ្នកស្រី Lee ដែលជាគ្រូបណ្តុះបណ្តាល និងជាអតីតសិស្សផ្លាស់ប្តូរការសិក្សាម្នាក់ផងដែរ ការយកឈ្នះលើការភ្ញាក់ផ្អើលនៃវប្បធម៍ថ្មីចាប់ផ្តើមដោយការបើកចិត្តទូលាយ និងការសិក្សាអំពីប្រទេសថ្មីដើម្បីយល់ពីហេតុផលនៃភាពខុសគ្នានៃវប្បធម៌។ អ្នកស្រីបានបន្ថែមថា៖ « សូមកុំនឹកគិតពីផ្ទះ ស្រុកកំណើតខ្លាំងពេក ដោយការធ្វើបែបនេះនឹងធ្វើឱ្យ​អ្នកចេះតែប្រៀបធៀបទៅនឹងមជ្ឈដ្ឋានថ្មីដែលអ្នកកំពុងតែរស់នៅ។ ត្រូវមានភាពសកម្ម និងមានទំនាក់ទំនងក្នុងសង្គមជាមួយអ្នកនៅក្នុងតំបន់នោះ ហើយកុំខ្លាចក្នុងការសុំយោបល់ និងជំនួយពីពួកគេឡើយ»។

អ្នកស្រី Lee បន្ថែមទៀតថា៖ «អ្នកក៏អាចសរសេរកំណត់ហេតុពីបទពិសោធន៍របស់អ្នក រួមទាំងចំណុចវិជ្ជមានអំពីវប្បធម៌ថ្មី ហើយអ្នកក៏គួរតែនិយាយ និងចែករំលែកពីប្រវត្តិវប្បធម៌របស់អ្នកជាមួយនឹងមិត្តភក្តិ និងអ្នករស់នៅក្នុងសហគមន៍ថ្មីរបស់អ្នកផងដែរ»។

សម្រាប់អាយស៊ីអ៊ីអេស​ (ខេមបូឌា) ការធានាឱ្យសិស្សដែលចុះឈ្មោះចូលរួមទទួលបានឆ្នាំផ្លាស់ប្តូរការសិក្សាដ៏ល្អបំផុតនៅឯបរទេស គឺជាអាទិភាពចំបងរបស់យើង ដោយសារតែបើមានការលំបាកណាមួយកើតឡើង អាចបំផ្លាញបទពិសោធន៍ដ៏កម្រនេះទាំងមូលតែម្តង។ ដូច្នេះ សូមកុំមានភាពភ័យខ្លាច ហើយមកចុះឈ្មោះឥឡូវនេះសម្រាប់ដំណើរផ្សងព្រេងដ៏អស្ចារ្យដែល​អាច​មាន​តែ​ម្តងប៉ុណ្ណោះក្នុងមួយជីវិត!
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​អ្នក​អាច​ទៅសិក្សា​ថ្នាក់​វិទ្យាល័យ​នៅឯបរទេស​ជាមួយ​អាយស៊ីអ៊ីអេស (ខេមបូឌា) ​ក៏ដូចជា​តម្លៃ​សេវាកម្ម​ ​និង​ដំណើរការ​ដាក់ពាក្យ​ ​សូម​ទាក់ទង​មក​កាន់លេខ​ ​០​៦១ ៩២៤ ១៤១​ ​ឬ​ ​០​៩​៨​ ​៦​៨​៦​ ​៩​០​១​។​ ​ដើម្បី​មាន​សិទ្ធិចូលរួម​ ​អ្នក​ត្រូវតែ​ប្រលង​តេ​ស្ត​សមត្ថភាព​ភាសា​អង់គ្លេស​ដែល​ផ្តល់​ដោយ​អាយស៊ីអ៊ីអេស (ខេមបូឌា) ​និង​មានកំណត់​ត្រា​សិក្សា​ល្អ​ (​មធ្យម​ភាគ​និ​ទេ្ទស ​«​C​»​ ​នៅ​ក្នុង​មុខវិជ្ជា​សំខាន់​ៗ​សម្រាប់​រយៈពេល​ ​៣​ ​ឆ្នាំ​ចុងក្រោយ​)​។​ ​ចុះឈ្មោះ​ឥឡូវនេះ​ ​ដើម្បី​ធ្វើ​តេ​ស្ត​ភាសា​អង់គ្លេស​តាមរយៈ៖​ https://forms.gle/3qifKLu79f4hx5uB7 ៕