Enter your keyword

ICES Cambodia’s Exchange Student Rathreacheany Speaks on American Experience

ICES Cambodia’s Exchange Student Rathreacheany Speaks on American Experience

អាយស៊ីអ៊ីអេស​ (ខេមបូឌា) ៖ អស់រយៈពេល៦ខែហើយចាប់តាំងពីប្អូនបានចាកចេញពីប្រទេសកម្ពុជា។ តើប្អូនអាចពណ៌នាអំពីឆ្នាំផ្លាស់ប្តូរការសិក្សា និងបទពិសោធរបស់ប្អូនមកទល់ពេលនេះបានដែរ​ ឬទេ? 

រ័ត្នរាជនី៖ សម្រាប់ខ្ញុំ បទពិសោធផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកគឺពិតជាអស្ចារ្យណាស់។ ការចំណាយពេលវេលា និងថវិកាដើម្បីចូលរួមក្នុងកម្មវិធីនេះ គឺមិនធ្វើឱ្យខ្ញុំខកបំណងទេ។ ខ្ញុំ​បាន​ឃើញ​អ្វីៗគ្រប់យ៉ាង និងរឿងជាច្រើន​ដែល​ខ្ញុំមិនធ្លាប់​​ឃើញពីមុនមក​ ហើយខ្ញុំមិនមានការសោកស្ដាយដែលចូលខ្លួនជាសិស្សផ្លាស់ប្តូរការសិក្សានេះឡើយ។

 

អាយស៊ីអ៊ីអេស (ខេមបូឌា)៖ រហូតមកដល់ពេលនេះ តើអនុស្សាវរីយ៍អ្វីខ្លះដែលប្អូនពេញចិត្តក្នុងការរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិក?

រ័ត្នរាជនី៖ ការចងចាំដែលខ្ញុំចូលចិត្តបំផុតនោះគឺ នៅពេលដែលខ្ញុំទៅកម្សាន្តនៅ The Wizarding World of Harry Potter ក្នុង Universal Studios រដ្ឋ Orlando កាលពីថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសកល។ ដំណើរកម្សាន្តនេះធ្វើឱ្យខ្ញុំសប្បាយរីករាយជាខ្លាំង ហើយ​ខ្ញុំស្មាន​តែខ្លួនឯង​កំពុងតែយល់​សប្តិទៀតផង។ 

 

ICES Cambodia: What about the exchange program do you like the most?

រ័ត្នរាជនី៖ អ្វីដែលខ្ញុំពេញចិត្តបំផុតក្នុងកម្មវិធី គឺការទទួលបានបទពិសោធពីជីវិតវ័យក្មេងក្នុងសហរដ្ឋអាមេរិក។ ខ្ញុំត្រូវរស់នៅជាមួយគ្រួសារចិញ្ចឹមជាជនជាតិអាមេរិក រាប់អានមិត្តភក្តិដែលជាមួយមនុស្សនិយាយភាសាខុសៗគ្នា និងបានឃើញព្រិលទឹកកកជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំផងដែរ។

អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើអ្វីដែលជាបញ្ហាប្រឈមដ៏លំបាកបំផុតដែលប្អូនបានជួបប្រទះក្នុងអំឡុងពេលរស់នៅសហរដ្ឋអាមេរិក? ហើយតើប្អូនបានយកឈ្នះវាដោយរបៀបណា?

រ័ត្នរាជនី៖ ​សម្រាប់ខ្ញុំ ការ​រាប់អាន​មិត្តភក្តិជារឿងលំបាកមួយ។ ដំបូង​ឡើយ ខ្ញុំ​អៀន​ព្រោះ​ខ្ញុំ​មិន​ស្គាល់​នរណា​ម្នាក់ ហើយ​ខ្ញុំ​មាន​អារម្មណ៍ថាខ្លួនឯង​ខុស​ប្លែក​ពី​គេ។ ក្រោយមក ខ្ញុំក៏ដឹងថាប្រជាជនអាមេរិកពិតជារួសរាយរាក់ទាក់ និងស្វាគមន៍ខ្លាំងណាស់ ដូច្នេះហើយខ្ញុំចាប់ផ្តើមរាប់អានមិត្តភក្តិជាច្រើនលើសពីអ្វីដែលខ្ញុំគិតទៅទៀត។ 

 

អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើប្អូននឹកអ្វីជាងគេអំពីប្រទេសកំណើតរបស់ប្អូន? ហើយពេលដែលប្អូននឹកផ្ទះ តើប្អូនធ្វើយ៉ាងដូចម្ដេច? សូណាឡែន៖ 

រ័ត្នរាជនី៖ អ្វីដែលធ្វើឱ្យខ្ញុំនឹកផ្ទះបំផុត ប្រហែលជាម្ហូបខ្មែរ និងអាហារសម្រន់ខ្មែរ ព្រោះថាម្ហូប និងរបបអាហារនៅទីនេះខុសពីប្រទេសកម្ពុជាខ្លាំងណាស់។ ប៉ុន្តែខ្ញុំពិតជាសំណាងដែលមានគ្រួសារចិញ្ចឹមដ៏អស្ចារ្យ ពួកគាត់នាំខ្ញុំទៅផ្សារទំនើបអាស៊ីក្នុងតំបន់យ៉ាងហោចណាស់ពីរដងក្នុងមួយខែដើម្បីញុំាអាហារទាំងនោះដូចដែលខ្ញុំញ៉ាំនៅផ្ទះខ្ញុំដែរ។ វាក៏ជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការណែនាំពួកគាត់អំពីអ្វីដែលខ្ញុំចូលចិត្តញ៉ាំ រួមជាមួយនឹងអ្វីដែលប្រជាជនកម្ពុជាផ្សេងទៀតចូលចិត្តញ៉ាំដែរ។ 

 

អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើ​ប្អូនប្រៀបធៀប​ជីវិត​របស់ប្អូន​នៅ​សហរដ្ឋ​អាមេរិក​ពេល​នេះ​ជាមួយ​នឹង​ជីវិតរបស់ប្អូន​នៅ​កម្ពុជា​យ៉ាងដូចម្ដេចដែរ? 

រ័ត្នរាជនី៖ ចំពោះខ្ញុំផ្ទាល់ ខ្ញុំ​មាន​សេរីភាព​នៅ​ទីនេះ​ច្រើន​ជាង​នៅប្រទេស​កម្ពុជា។ ខ្ញុំចេញទៅក្រៅជាមួយមិត្តភក្តិ ដើរលេងជាមួយពួកគេក្រោយរៀនចប់ម៉ោង។ ហើយខ្ញុំក៏បានធ្វើដំណើរទៅរដ្ឋផ្សេងៗ និងស្វែងយល់បានកាន់តែច្រើន ម្យ៉ាងទៀត​ ខ្ញុំកាន់តែមានភាពឯករាជ្យ និងមានទំនុកចិត្តលើខ្លួនឯង។ 

 

អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើ​ប្អូន​មាន​មតិ​យោបល់​ ​ឬ​ការណែនាំ​អ្វី​សម្រាប់​សិស្ស​ផ្លាស់ប្តូរ​ការសិក្សា​របស់អាយ​ស៊ី​អ៊ី​អេ​ស​ (ខេ​ម​បូ​ឌា) ​ជំនាន់​ក្រោយ​ដែរ ​​ឬទេ​?

រ័ត្នរាជនី៖ សូមឱ្យមានសំណាងល្អសម្រាប់អ្នកទាំងអស់គ្នាណា! គួរចងចាំថា ត្រូវមានភាពសប្បាយរីករាយ និងភាពឆ្លាតវៃ។ នេះ​ជា​បទពិសោធ​មួយ​ក្នុង​មួយ​ជីវិត ដូច្នេះ​សូមប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បើ​មិន​ដូច្នេះ​ទេ​អ្នក​នឹង​ស្តាយក្រោយ។

 

អ្នក​មិន​អាច​ជួប​​ឱកាសល្អ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ទេ ដូច្នេះ​បើអ្នក​មាន​ឱកាសហើយ ចូរ​ចាប់យកឱកាសនោះ​ឱ្យបាន។ ខំប្រឹងឱ្យអស់ពីសមត្ថភាព ឬអ្នកនឹងចំណាយពេលពេញមួយជីវិតដោយគ្រាន់តែឆ្ងល់ថា តើវាមានលក្ខណៈបែបណា។ តែប្រសិនបើអ្នកចាប់យកឱកាសនេះ ដើម្បីទទួលបទពិសោធនៃការសិក្សានៅប្រទេសថ្មីមួយទៀត ជាមួយវប្បធម៌ថ្មីមួយទៀត ដំណើរនោះនឹងមានភាពរំភើពសប្បាយរីករាយ និងជាការផ្សងព្រេងដ៏អស្ចារ្យមួយ។

 

ឆ្នាំផ្លាស់ប្តូរការសិក្សារបស់ យុវសិស្ស រ័ត្នរាជនី នឹងបញ្ចប់ក្នុងរយៈពេលតិចជាងប្រាំមួយខែ ប៉ុន្តែបទពិសោធ ក៏ដូចជាចំណេះដឹងដែលនាងទទួលបាន នឹងនៅជាមួយនាងជារៀងរហូត។ ហើយអ្នកក៏អាចក្លាយជាអ្នកបន្ទាប់ផងដែរ! កុំ​​រង់ចាំ​ដល់ថ្នាក់​មហាវិទ្យាល័យ​ទើប​សម្រេច​ចិត្ត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស។ អាយ​ស៊ី​អ៊ី​អេ​ស​ (ខេ​ម​បូ​ឌា) ​នៅ​ទីនេះ​ដើម្បី​បង្ហាញ​ផ្លូវ​ដល់​អ្នក​។​ 

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យជាមួយអាយស៊ីអ៊ីអេស (ខេមបូឌា) ព្រមទាំងតម្លៃសិក្សា និងដំណើរការដាក់ពាក្យសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៦៨៦ ៩០១ ឬ០៦១​ ៩២៤ ១៤១។ ដើម្បីចូលរួម​ចុះឈ្មោះបាន អ្នកត្រូវតែឆ្លងកាត់ តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយអាយស៊ីអ៊ីអេស (ខេមបូឌា) និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគនិទេ្ទស «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល៣ ឆ្នាំចុងក្រោយ)។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7