មន្រ្តីទំនាក់ទំនងអន្តរជាតិអាយស៊ីអ៊ីអេស (ខេមបូឌា)៖ បទពិសោធការងារថ្មីផ្តល់គុណតម្លៃយ៉ាងល្អដល់ខ្ញុំ
កាលពីថ្មីៗនេះ និស្សិតម្នាក់ដែលទើបតែបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន (Paragon International University) កញ្ញា ភួង សិរីជាតិ បានឈានជើងចូលប្រឡូកការងារថ្មីសន្លាងរបស់នាងនៅ អាយស៊ីអ៊ីអេស (ខេមបូឌា) ដែលជាស្ថាប័នជំនាញក្នុងការប្រឹក្សាយោបល់ និងផ្តល់សេវាកម្មសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេសក្នុងតម្លៃដ៏សមរម្យ។
ក្នុងតួនាទីជាមន្ត្រីទំនាក់ទំនងអន្តរជាតិ សិរីជាតិ បានឱ្យដឹងថា ខ្លួនមានកាតព្វកិច្ចការងារជាច្រើនដែលត្រូវរៀនសូត្របន្ថែមពីក្រុមការងារដែលមានបទពិសោធន៍ ខណៈពេលដែលបញ្ហាថ្មីៗត្រូវបានជួបប្រទះជារៀងរាល់ថ្ងៃ។ ប៉ុន្តែដំណាក់កាលដំបូងក្នុងអាជីពនេះ សិរីជាតិ មានការស្ញប់ស្ញើងជាខ្លាំងចំពោះការបេ្តជ្ញាចិត្ត ភាពមានទំនួលខុសត្រូវ និងជំនាញដ៏ប៉ិនប្រសប់របស់ក្រុមការងារនាង។
កញ្ញា សិរីជាតិ បានលើកឡើងថា៖ «រឿងមួយដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុត គឺអាកប្បកិរិយាក្រុមការងារនៅទីនេះ ដែលពួកគាត់មានការគាំទ្រគ្នា លើកទឹកចិត្ត និងខិតខំប្រឹងប្រែងក្នុងការងាររបស់ពួកគាត់។
ទោះបីជាក្រុមការងារទាំងអស់មកពីមជ្ឈដ្ឋានខុសៗគ្នា និងមានជំនាញខុសៗគ្នាក៏ដោយ ក៏ប៉ុន្តែពួកយើងមានគោលដៅដូចគ្នា»។
ទន្ទឹមនឹងនោះ សិរីជាតិ ក៏មានអារម្មណ៍ថា នាងមានមោទនភាពចំពោះកិច្ចការដែលខ្លួនបានសម្រេចកន្លងមកផងដែរ ស្របពេលដែលនាងកំពុងជួយសិស្សជាច្រើនក្នុងការសម្រេចក្តីស្រមៃទៅសិក្សានៅក្រៅប្រទេស។
កញ្ញា បានពន្យល់ថា៖ «អ្វីដែលអស្ចារ្យនោះ គឺខ្ញុំមិនមែនធ្វើការត្រឹមតែជាមួយក្រុមការងាររបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយសិស្សវ័យក្មេងដែលពោរពេញដោយទេពកោសល្យ សមត្ថភាព និងការប្ដេជ្ញាចិត្តក្នុងការទៅសិក្សានៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះផងដែរ»។
«ខ្ញុំរីករាយនឹងធ្វើការជាមួយពួកគាត់ ហើយសមត្ថភាពពួកគាត់ពិតជាធ្វើឱ្យខ្ញុំស្ញប់ស្ញែងយ៉ាងខ្លាំង តាមរយៈឥរិយាបទ និងការទំនាក់ទំនងគ្នាទៅវិញទៅមក»។
តាមការសង្កេតរបស់មន្ត្រីទំនាក់ទំនងអន្តរជាតិរូបនេះ នាងបានកត់សម្គាល់ឃើញថា សិស្សម្នាក់ៗមានទេពកោសល្យ និងជំនាញរៀងៗខ្លួន ជាឧទាហរណ៍ សិស្សខ្លះពូកែសរសេរ ចំណែកសិស្សខ្លះទៀតពូកែនិយាយ និងគូរគំនូជាដើម។ ប៉ុន្តែដូចដែលនាងយល់ឃើញ ក្រៅពីភាពខុសគ្នា ពួកគេក៏មានចំណុចដូចគ្នាដែរ សិស្សដែលបានមកចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានៅអាយស៊ីអ៊ីអេស (ខេមបូឌា) ភាគច្រើនមានភាពចាស់ទុំ ក្លាហាន មានការយល់ដឹងខ្ពស់ ហើយថែមទាំងមានភាពវៃឆ្លាតទៀតផង។
កញ្ញាសិរីជាតិ បន្ថែមថា៖ «មិនត្រឹមតែប៉ុណ្ណោះ សម្រាប់សិស្សរបស់អាយស៊ីអ៊ីអេស (ខេមបូឌា) ដែលកំពុងតែរីករាយនឹងឆ្នាំផ្លាស់ប្តូរការសិក្សារបស់ពួកគេនៅសហរដ្ឋអាមេរិក ក៏ធ្វើបានយ៉ាងល្អដែរក្នុងការសិក្សា និងការទំនាក់ទំនងជាមួយមនុស្សថ្មីៗរួមទាំងគ្រួសារចិញ្ចឹមរបស់ពួកគេផងដែរ។ ខ្ញុំអាចនិយាយបានថា ពួកគេមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ»។
«ពួកគេកាន់តែមានទំនុកចិត្តលើខ្លួនឯង មានឯករាជ្យភាព និងចេះបើកចិត្តទូលាយ ហើយនេះជាកត្តាមួយដែលធ្វើឱ្យខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ»។
ដោយសារតែហេតុផលទាំងនេះហើយ សិរីជាតិ បានពិពណ៌នាថ្ងៃធ្វើការរបស់នាងនៅអាយស៊ីអ៊ីអេស (ខេមបូឌា) ថាជាការងារដ៏អស្ចារ្យសម្រាប់នាង ព្រោះតួនាទីនេះតម្រូវឱ្យនាងរៀននូវអ្វីថ្មីៗ និងទទួលបានចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃ។
កញ្ញាបន្តលើកឡើងថា៖ «តាំងពីថ្ងៃដែលខ្ញុំចាប់ផ្តើមធ្វើការនៅទីនេះ ខ្ញុំបានចូលរួមក្នុងការបណ្តុះបណ្តាលជាមួយសិស្ស ក៏ដូចជាអ្នកអាណាព្យាបាល ដើម្បីផ្ដល់ពត៌មានអំពីការសិក្សានៅក្រៅប្រទេស។
លើសពីនេះ ខ្ញុំថែមទាំងបានអភិវឌ្ឍជំនាញទំនាក់ទំនងរបស់ខ្ញុំតាមរយៈការធ្វើការជាមួយបុគ្គលិកតាមផ្នែកផ្សេងៗ។ ខ្ញុំពិតជាចូលចិត្តបរិយាកាសការងាររបស់ខ្ញុំណាស់ ព្រោះការងារនេះអនុញ្ញាតឱ្យខ្ញុំទទួលបានភាពរីកចម្រើន រួមទាំងទទួលបានជំនាញសំខាន់ៗដូចជា ការរៀបចំផែនការ របៀបគ្រប់គ្រងការងារ និងនាំឱ្យខ្ញុំក្លាយជាអ្នកជំនាញយ៉ាងច្បាស់លាស់»។
កញ្ញា សិរីជាតិ បានចាត់ទុក អាយស៊ីអ៊ីអេស (ខេមបូឌា) គឺជាកន្លែងមួយដែលនាងអាចមើលឃើញពីភាពប្រសើរឡើងជាច្រើនសម្រាប់ខ្លួនឯង ទាំងផ្នែកទិដ្ឋភាពជាក់ស្តែង និងផ្នែកក្នុងសង្គម។
នាងបន្ថែមថា៖ «សរុបមក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ឱកាសការងារនៅអាយស៊ីអ៊ីអេស (ខេមបូឌា) ដែលជាការងារវិជ្ជាជីវៈដំបូងគេក្នុងអាជីពរបស់ខ្ញុំ។ សំខាន់ជាងនេះទៅទៀត ខ្ញុំរឹតតែមានភាពរីករាយដែលអាចធ្វើការជាមួយក្រុមការងារដែលបានផ្តល់ការណែនាំល្អ និងរួមចំណែកក្នុងដំណើរការងារមួយនេះ»។
កញ្ញា ភួង សិរីជាតិ និងក្រុមការងាររបស់នាងកំពុងធ្វើការយ៉ាងមមាញឹកដោយមិននឿយហត់ដើម្បីជួយសិស្សានុសិស្សជាច្រើនឱ្យសម្រេចក្តីស្រមៃទៅសិក្សានៅក្រៅប្រទេស។ ហើយប្រសិនបើអ្នកមានក្ដីស្រមៃនោះ អ្នកក៏អាចអញ្ជើញមកប្រឹក្សាយោបល់ផ្ទាល់ជាមួយពួកគាត់ផងដែរ ។ កុំរង់ចាំរហូតដល់ថ្នាក់មហាវិទ្យាល័យ ចូលរួមកម្មវិធីសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេសជាមួយអាយស៊ីអ៊ីអេស (ខេមបូឌា) ឥឡូវនេះ!
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យជាមួយអាយស៊ីអ៊ីអេស (ខេមបូឌា) ព្រមទាំងតម្លៃសិក្សា និងដំណើរការដាក់ពាក្យសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៦៨៦ ៩០១ ឬ០៦១ ៩២៤ ១៤១។ ដើម្បីចូលរួមចុះឈ្មោះបាន អ្នកត្រូវតែឆ្លងកាត់ តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយអាយស៊ីអ៊ីអេស (ខេមបូឌា) និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគនិទេ្ទស «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល៣ ឆ្នាំចុងក្រោយ)។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7