Enter your keyword

The Differences Between Cambodian Education and American Education

ភាពខុសគ្នាមួយចំនួនរវាងប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិក

ប្រព័ន្ធអប់រំ នៅគ្រប់ប្រទេសជុំវិញពិភពលោកត្រូវបានចាត់ទុកជាសកលថា ជាកត្តាជំរុញដ៏សំ​ខាន់​ស​ម្រា​ប់​ការអភិវឌ្ឍធនធានមនុស្ស ដែលគោលដៅរួម គឺធ្វើយ៉ាងណាគាំទ្រភាពរីកចម្រើនក្នុងជីវិត ស​ង្គ​ម និងប្រទេសជាតិ។ ប្រទេសជាច្រើនបានវិវត្តន៍ទៅរកបច្ចេកទេសជឿនលឿន និងវិ​ធី​សា​ស្ត្រ​ថ្មី​ៗ ក្នុ​ង​ន័យប​ម្រើដល់វិស័យអប់រំនៃធនធានប្រទេសនោះប្រកបដោយប្រសិទ្ធភាព និងភាព​ប្រ​កួ​ត​​ប្រ​ជែង​នា​​ពេ​ល​អនាគត។ ថ្ងៃនេះយើងនឹងនាំប្រិយមិត្តអ្នកអានឱ្យ​ស្គា​ល់​ពីភា​ព​ខុ​ស​គ្នា​​ខ្លះ​ៗ​រ​វា​ង​កា​រ​អ​ប់​រំ​នៅប្រ​​ទេ​​ស​កម្ពុជា និងនៅ​​ស​​ហ​រ​ដ្ឋអាមេរិក។ 

ប្រជាជនខ្មែរទូទៅសុទ្ធតែបានដឹងរួចមកហើយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានខិតខំក្នុងការលើកកម្ពស់វិស័យអប់រំ ដោយក្នុងនោះរួមមាន ការបង្កើតសាលារៀនគ្រប់កម្រិតសិក្សាតាំងពី មត្តេយ្យសិក្សា បឋមសិក្សា អ​នុ​វិ​ទ្យា​ល័​យ​ និ​ងវិទ្យាល័យ។ 

បើតាមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រអប់រំ នៃរាជបណ្ឌិតសភាកម្ពុជា វិស័យអប់រំនៅកម្ពុជា មានកា​រ​អ​ភិវឌ្ឍរីកចម្រើន នៅតាមសម័យកាល តាមស្ថានភាពប្រទេស និងតាមឆ​​​ន្ទៈ​របស់មេដឹកនាំប្រទេស។ កា​រ​អ​ប់​រំផ្តល់ឱកាសដល់សិស្សក្នុងការក​សា​ង​ជំ​នា​ញ​បច្ចេ​ក​ទេ​ស​​វិជ្ជាជីវៈ និងជំនាញឯកទេស ដែលអាចធ្វើឱ្យពួកគេអាចមានអាជីពមួយច្បាស់លាស់។

ប្រទេសកម្ពុជាបានឈានចូលក្នុងដំណាក់កាលថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យអប់រំ ដែលចាំ​បា​ច់​ត្រូ​វ​យ​ក​ចិត្តទុកដាក់ទៅលើការពង្រឹងការអប់រំមូលដ្ឋាន និងគុណ​ភា​ព​សិ​ក្សា​នៅ​ក្នុ​ង​ក្រ​ប​​ខ​ណ្ឌ​សេ​ដ្ឋ​កិ​ច្ច​​ជា​តិ​ដែលមានលក្ខណៈជាប្រព័ន្ធដ៏ទូលំទូលាយ។ វិស័យអប់រំនៅប្រទេសកម្ពុ​ជា​នឹង​រៀ​​ប​ចំ​នូ​វ​ក្រ​ប​ខ​ណ្ឌ​ដែលធា​​នា​​គុ​ណ​ភាពទូទាំងវិស័យ ដោយផ្អែកលើស្តង់ដារនៃការសិក្សារៀនសូត្រ និងការផ្តល់​សេ​វា​ដែ​ល​ឆ្លើ​យ​​​ត​​បទៅ ​នឹ​ងតម្រូវការរបស់កុមារ សហគមន៍ និងទីផ្សារការងារ។

ការអប់រំនៅប្រទេសកម្ពុជាទៀតសោត ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល តាមរយៈក្រសួងអប់រំយុវជន និង កី​ឡា នៅថ្នាក់ជាតិ និង មន្ទីរអប់រំនៅថ្នាក់ខេត្ត។ ប្រព័ន្ធអប់រំនៅកម្ពុជាមានសាលា ដែ​ល​មា​ន​ក​ម្រិ​ត​ដូ​​ចជា មត្តេយ្យ បឋ​ម​សិ​ក្សា​ ​អ​នុវិទ្យាល័យ វិទ្យាល័យ ការអប់រំនៅឧត្តមសិក្សា ប​ណ្ដុះ​ប​ណ្ដា​ល ​និ​ង​វិ​ក្រឹ​ត​ការ (សម្រាប់​គ្រូ​ប​ង្រៀ​ន​)​ ​និងការអប់រំវិជ្ជាជីវៈក្រៅប្រព័ន្ធ។ បច្ចុប្បន្នក្រសួងអរប់រំ យុវជន និងកីឡា បា​ន​ខិតខំជំរុញឱ្យវិស័យអប់រំ យុវជន និងកីឡាទាំងមូលអាចធ្វើការជាមួយគ្នា ដើម្បី​ឆ្លើ​យត​ប​នឹ​ង​​ត​ម្រូវ​​ការសង្គម និងសេដ្ឋកិច្ចផងដែរ។ តាមការកត់សម្គាល់បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា បាន​ប​ញ្ជ្រា​ប​ក​ម្ម​វិ​ធី​​សិ​ក្សា​ទំ​នើ​ប​ៗ​​ស្រ​ប​តា​​ម​ស្ត​ង់​​ដា​រ​ជា​តិ ​និ​ង​​អ​ន្ត​រ​ជាតិ ហើយដើរទន្ទឹមនឹង​ភា​ព​ជឿ​ន​លឿ​ន​នៃ​ប​ច្ចេក​​វិ​ទ្យា ដើម្បី​ធានាឱ្យ​បា​ន​នូ​វ​កា​​រ​អ​​​ប់​​រំ​មួ​យ​​ប្រ​ក​ប​ដោ​យ​​ស​ក្តា​នុ​ព​លឆ្លើយ​ត​​ប​ទៅ​នឹ​​ង​តម្រូវការទីផ្សារការងារ និងការប្រកួតប្រ​ទេ​ស​ជា​​មួ​យ​ប​ណ្តា​ប្រ​​ទេ​ស​ជិ​ត​ខា​ងផងដែរ។

ដោយឡែកបើយើងក្រឡេកមើលមកប្រព័ន្ធអប់រំ និងសាលានៅសហរដ្ឋអាមេរិក គឺខុសគ្នាពីប្រទេសដទៃទៀត និង​ខុ​ស​គ្នា​​ច្រើ​​​ន​ពីរដ្ឋមួយទៅរដ្ឋមួយ ហើយរដ្ឋ​នី​មួ​យ​ៗ​មា​នប្រព័ន្ធសាលារដ្ឋផ្ទាល់ខ្លួន។ នៅ​សហ​​រ​ដ្ឋ​អា​មេរិក សាលា​រ​ដ្ឋ​គឺសិក្សាដោយឥ​ត​​​គិ​ត​ថ្លៃ ​ហើយ​សា​លា​ឯក​ជ​នត្រូ​វ​បា​នបង់ថ្លៃកម្មវិធីសិក្សា។ ប៉ុន្តែឪពុកម្តាយមានសេ​រី​ភា​ព​ក្នុ​ង​កា​រ​ជ្រើ​ស​រើ​ស​សា​លា​រ​ដ្ឋ ឬ​សា​លា​ឯ​កជន​ណា​មួ​​យស​ម្រាប់កូនៗរបស់ពួកគេ។

នៅសហរដ្ឋអាមេរិក ការអប់រំថ្នាក់ឧត្តមសិក្សាជាធម្មតាត្រូវបានបែងចែកជា ថ្នាក់បរិញ្ញាប័ត្ររង, ថ្នា​ក់​ប​រិ​ញ្ញា​ប័ត្រ (បរិញ្ញាប័ត្រ), ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត និងបណ្ឌិត)។ សា​ក​ល​វិ​ទ្យា​ល័​យ​អា​មេ​​​រិ​ក​ផ្តោតលើសារៈសំខាន់នៃភាពសម្បូរបែបដែលមានន័យថា ថ្នាក់រៀននីមួយៗ នឹងមានសិស្ស​និ​ស្សិ​ត​ដែ​ល​មានអាយុខុសគ្នា សាសនា និងប្រទេសដើមកំណើតខុសៗគ្នា។ ដូច្នេះវាផ្ត​ល់​នូ​វ​ប​រិ​យា​​​កា​​ស​សិ​ក្សា​មួ​យដែលពោរពេញទៅដោយភាពសម្បូរបែបដែលជំរុញឱ្យមានការយល់ដឹង និងការ​ផ្សា​រ​ភ្ជា​ប់​វប្បធម៌រវាងគ្នាទៅវិញទៅមក។

បើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាអតីតសិស្សសិក្សានៅសហរដ្ឋអាមេរិក បានលើកឡើងថា នៅសហរដ្ឋអាមេរិក សម្រាប់ការសិក្សានៅថ្នាក់វិទ្យាល័យ មិនខុសពីសិក្សាថ្នាក់វិទ្យាល័យនៅស្រុកខ្មែរនោះទេ គ្រាន់តែការសិក្សានៅទីនោះគឺមានសកម្មភាពច្រើនជាង ហើយរៀនច្រើនជាង សប្បាយច្រើនជាង មានឱកាសជួបមិត្តភក្តិច្រើនជាង ហើយសកម្មភាពបន្ទាប់ចេញពីរៀនដែលសាលាដាក់ឱ្យក៏មានច្រើនជាងនៅស្រុកខ្មែរដែរ។

ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ប្រព័ន្ធអប់រំនៅស្រុកគេ គឺធ្វើឱ្យសិស្សមានគំនិតទូលំទូលាយ ធ្វើឱ្យយើងហ៊ាន និងក្លាហាន ទោះវិន័យនៅទីនោះតឹងតែងពិតមែន ប៉ុន្តែធ្វើឱ្យយើងមានសណ្តាប់ធ្នាប់ ធ្វើឱ្យយើងយល់អំពីវប្បធម៌ និង ពូជសាសន៍ជាច្រើនទៀតផងដែរ។

មកដល់បច្ចុប្បន្ននេះ សិស្សានុសិស្សជាច្រើនមានក្តីស្រមៃចង់ផ្លាស់ប្តូរបទពិសោធសិក្សា ក៏ដូចជាក្រេបជញ្ជក់ចំណេះដឹងនៅសហរដ្ឋអាមេរិក។ ក្រៅពីទទួលបានការអប់រំ សិស្សក៏អាចទទួលបានដំណើរកម្សាន្តដ៏អស្ចារ្យ និងការសិក្សាពីមជ្ឍដ្ឋានខាងក្រៅផងដែរ។ ដូច្នេះបើអ្នកមានចំណាប់អារម្មណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក អាយស៊ីអ៊ីអេស (ខេមបូឌា) នៅទីនេះ​ដើម្បីបង្ហាញផ្លូវដល់អ្នក។ ចុះឈ្មោះចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាឥឡូវនេះ ដើម្បីបន្តដំណើរផ្សងព្រេងដ៏រំភើប និងការសិក្សាដ៏រីករាយនៅសហរដ្ឋអាមេរិក!

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​អ្នក​អាច​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​វិទ្យាល័យ​ជាមួយ​អាយ​ស៊ី​អ៊ី​អេ​ស​ (ខេ​ម​បូ​ឌា) ​ព្រមទាំង​តម្លៃ​សិក្សា​ ​និង​ដំណើរការ​ដាក់ពាក្យ​សូម​ទាក់ទង​មកកាន់​លេខ​ទូរសព្ទ​៖​ ​០​៩​៨​ ​៦​៨​៦​ ​៩​០​១​ ​ឬ​០​៦​១​ ​៩​២​៤​ ​១​៤​១​។​ ​ដើម្បី​មានសិទ្ធិចូលរួម​ ​អ្នក​ត្រូវតែ​ឆ្លងកាត់​ ការតេ​ស្ត​ជំនាញ​ភាសា​អង់គ្លេស​ដែល​ផ្តល់​ដោយ​អាយ​ស៊ី​អ៊ី​អេ​ស​ (ខេ​ម​បូ​ឌា) ​និង​កំណត់​ត្រា​សិក្សា​ល្អ​ (​មធ្យម​ភាគ​និទេ្ទ​ស​ ​«​C​»​ ​លើ​មុខវិជ្ជា​សំខាន់​ៗ​ក្នុងរយៈពេល​៣​ ឆ្នាំ​ចុងក្រោយ​)​។ ចុះឈ្មោះដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/kssVi53beRzEQYmY6. https://forms.gle/BoKRxGGac8Aw7CYv7.