Enter your keyword

អំពីយើង

អាយស៊ីអុីអេស ខេមបូឌា (សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ) បានធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់ឱ្យសិស្សានុសិស្សកម្ពុជាទទួលបានឱកាសទៅសិក្សាថ្នាក់វិទ្យាល័យនៅបរទេស។ យើងផ្តល់ជូននូវសេវាកម្មច្រកចេញចូលតែមួយដែលនឹងជួយអ្នកតាំងពីដើមរហូតដល់ចប់ដូចជា៖ ការដាក់ពាក្យសុំ និងការរៀបចំឯកសារ ការតម្រង់ទិសមុនពេលចេញដំណើរ ការកក់សំបុត្រ យន្តហោះ ការត្រួតពិនិត្យនៅទូទាំងកម្មវិធីរហូតដល់ត្រលប់មកវិញ។ យើងខិតខំជួយសិស្សានុសិស្សឱ្យមានឯករាជ្យកាន់តែច្រើន ទទួលយកបទពិសោធន៍វប្បធម៌ថ្មីៗ អភិវឌ្ឍជំនាញភាសាអង់គ្លេស និងបង្កើតមិត្តភាពយូរអង្វែង។

ដៃគូសហការ

នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានចុះ អនុស្សារណៈយោគយល់ (MoU) ជាមួយនឹង សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (ICES) ដើម្បីលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជា ។ ការពង្រីកឱកាសក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស នឹងផ្លាស់ប្តូរបទពិសោធន៍សិក្សារបស់សិស្សានុសិស្សកម្ពុជា។

សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (ICES ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅក្នុងសហរដ្ឋអាមេរិក និងមានការទទួលស្គាល់លំដាប់អន្តរជាតិ ក្នុងការផ្លាស់ប្ដូរបទពិសោធន៏របស់សិស្សានុសិស្ស នៅលើសាកលលោក ដើម្បីជំរុញការយល់ដឹងវប្បធម៌អន្តរជាតិ ដល់គ្រួសារជុំវិញពិភពលោក ។

MOU
download

អតីតសិស្សរបស់អាយស៊ីអ៊ីអេស

ទទួលយកការជម្រុញទឹកចិត្តពីអតីតសិស្សរបស់អាយស៊ីអ៊ីអេសតាមរយៈបទពិសោធ និងសមិទ្ធិផលរបស់ពួកគាត់ដែលអាចផ្លាស់ប្ដូរពីរបៀបដែលយើងកំពុងតែរស់នៅ!

ជីហុក ហ្គូយ
សិស្សជំនាន់ទី១ (២០២០-២០២១)

"ចាប់តាំងពីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាតាមរយៈអាយស៊ីអ៊ីអេសមក ខ្ញុំបានផ្លាស់ប្តូរយ៉ាងច្រើន ខ្ញុំបានបើកចិត្តទូលាយ ហើយរួសរាយជាងមុន។ ខ្ញុំពិតជាចង់ណែនាំអ្នកគ្រប់គ្នានៅថ្នាក់វិទ្យាល័យឱ្យចាប់យកឱកាសនេះ។ គ្មានអ្វីរីករាយជាងការទៅសិក្សានៅក្រៅប្រទេសនៅពេលដែលអ្នកនៅក្មេងនោះទេ។ "

សូណាឡែន សាំង
សិស្សជំនាន់ទី ២ (២០២១-២០២២)

“បទ​ពិសោធ​របស់​ខ្ញុំ​កន្លងមក​នេះ​ ​គឺ​មាន​ភាព​អស្ចារ្យ​ណាស់​។​ ​ទាំង​គ្រួសារ​ចិញ្ចឹម​ ​និង​សាលារៀន​របស់​ខ្ញុំ​។​ ​អំឡុង​ពេល​នៃ​កម្មវិធីសិក្សា​នេះ​ ​ខ្ញុំ​បាន​រៀន​ស្វែងយល់​ជាច្រើន​ទាំង​ផ្នែក​សិក្សា​អប់រំ​ ​និង​ផ្នែក​ក្នុង​សង្គម​ផង​ដែរ​។​ ពេលនេះខ្ញុំកាន់តែនិយាយច្រើន ហើយនិយាយច្រើន ​ពេលនេះ​ខ្ញុំ​កាន់តែ​និយាយ​ច្រើនជាង​មុន​ ​ហើយ​ខ្ញុំ​មិនសូវ​ខ្លាច​ក្នុង​ការ​បញ្ចេញយោបល់​របស់​ខ្ញុំ​ទេ​ ​ខ្ញុំ​ហ៊ាន​និយាយ​អ្វី​ដែល​មាននៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​។

អៀ ជា​លាង​
សិស្សជំនាន់ទី ២ (២០២១-២០២២)

“ដំបូង​អ្នក​ប្រហែល​ជា​ភ័យ​ខ្លាចនៅ​ពេល​ចាក​ចេញ​ពី​ផ្ទះ​ទៅសិក្សានៅក្រៅប្រទេសលើកដំបូង។ ប៉ុន្តែនៅពេលដែលអ្នកទទួលបាននូវបទពិសោធនៃកម្មវិធីផ្លាស់ប្តូរការសិក្សា អ្នកនឹងក្រលេកមើលទៅអតីតកាល ហើយអរគុណខ្លួនឯងសម្រាប់ការសម្រេចចិត្តមួយនេះ។ កុំឱ្យឱកាសរបស់អ្នកបាត់បង់ទៅឱ្យសោះ ចាប់ផ្ដើមដោយការបោះជំហានទៅមុខ ការផ្សងព្រេងកំពុងរង់ចាំអ្នក» 

ចំរើន អមរា
សិស្សជំនាន់ទី ២ (២០២១-២០២២)

នេះ​ជា​បទ​ពិសោធ​តែម្តង​ក្នុង​មួយ​ជីវិត​ ​ហើយ​ខ្ញុំ​រីករាយ​ណាស់​ដែល​ខ្ញុំ​បាន​ទទួល​នូវ​បទ​ពិសោធ​ទាំងនេះ​ ​ក៏ដូចជា​មិត្តភាព​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្កើត​។​ ​កម្មវិធីផ្លាស់ប្ដូរការសិក្សាមួយនេះពិតជា​អស្ចារ្យ​ណាស់​ ​ដែលអ្នក​មិន​អាច​​នឹងទទួលបាននៅ​កន្លែងផ្សេង​នោះ​ទេ​។​ ​ ចំរើន​ អមរា” 

សំអាត រត្នរាជិនី
សិស្សជំនាន់ទី ២ (២០២១-២០២២)

"ចំណុចដែលខ្ញុំចូលចិត្តបំផុតនៃកម្មវិធីផ្លាស់ប្ដូរការសិក្សាគឺការទទួលបានបទពិសោធពិតៗដូចជាក្មេងដែលរស់នៅសហរដ្ឋអាមេរិកផ្ទាល់។ ខ្ញុំទៅរស់នៅជាមួយគ្រួសារចិញ្ចឹមជនជាតិអាមេរិក ហើយបានបង្កើតមិត្តភាពជាមួយមនុស្សដែលនិយាយភាសាផ្សេងៗគ្នា ហើយជាពិសេស ខ្ញុំបានឃើញព្រិលទឹកកកជាលើកដំបូងនៅក្នុងជីវិត​របស់ខ្ញុំផងដែរ។" -សំអាត រ័ត្នរាជនី