កម្មវិធីផ្លាស់ប្តូរការសិក្សា(J-1)
កម្មវិធីផ្លាស់ប្តូរកម្រិតវិទ្យាល័យត្រូវបានគេហៅថាកម្មវិធី J1 ពីព្រោះសិស្សានុសិស្សនឹងទៅសិក្សានៅសហរដ្ឋអាមេរិកដោយប្រើប្រាស់ទិដ្ឋាការ J1 ។ កម្មវិធីJ1 ត្រូវបានឧបត្ថម្ភដោយក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ដែលមានន័យថារដ្ឋាភិបាលនៅសហរដ្ឋអាមេរិកបានយល់ព្រមឱ្យសិស្សានុសិស្សកម្ពុជាទៅសិក្សានៅវិទ្យាល័យដែលបានទទួលស្គាល់ ហើយរស់នៅជាមួយគ្រួសារចិញ្ចឹមជនជាតិអាមេរិកនៅទីនោះ។
អាយស៊ីអុីអេស(ខេមបូឌា) ផ្តល់នូវកម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក, ប្រទេសកាណាដា, និងចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានទៅលើគោលដៅសម្រាប់ការសិក្សា ទំនាក់ទំនងមកអាយស៊ីអ៊ីអេស(ខេមបូឌា) 077 811 777, 098 686 901
អត្ថប្រយោជន៏៖
ពេលអ្នកក្លាយជាសិស្សផ្លាស់ប្តូរការសិក្សារបស់ អាយស៊ីអុីអេស (ខេមបូឌា)
- មានទំនុកចិត្តខ្ពស់៖ ចាប់តាំងពីការហ៊ានធ្វើដំណើរដោយខ្លួនឯង រហូតដល់ការចេះសម្របខ្លួន ទៅនឹងស្ថានភាពថ្មី នោះអ្នកនឹងមានការអភិវឌ្ឍទៅលើសេចក្តីអង់អាចក្លាហាន និងឯករាជ្យភាព របស់ខ្លួន។
- បង្កើតមិត្តភាពយូរអង្វែង៖ សិក្សាថ្នាក់វិទ្យាល័យក្នុងស្រុក និងរស់នៅជាមួយគ្រួសារចិិញ្ចឹម ជួយអ្នកក្នុងការបង្កើតមិត្តភាពយូរអង្វែងជាសកល។
- មើលទៅកាន់ពិភពលោកថ្មី៖ តាមរយៈការសិក្សានៅបរទេស អ្នកនឹងទទួលបានការយល់ដឹងជាសាកល និងការយល់ដឹងកាន់តែច្បាស់អំពីពិភពលោក។
- ជំនាញភាសាច្បាស់លាស់៖ ការរស់នៅបរទេស អនុញ្ញាតឱ្យអ្នកនិយាយ អាន និងសរសេរជា ភាសាបរទេសដោយភាពងាយស្រួល។
- ឱកាសការងារច្រើនជាងមុន៖ ការទទួលបានបទពិសោធន៍ពីប្រព័ន្ធអប់រំ និងការអនុវត្តជាក់ស្តែង នៅបរទេសអាចជាគុណប្រយោជន៍ដ៏ល្អសម្រាប់អាជីពនាពេលអនាគតរបស់អ្នក។
ទាញយក ពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាកម្រិតវិទ្យាល័យនៅក្រៅប្រទេស
តើខ្ញុំត្រូវដាក់ពាក្យចូលរួមយ៉ាងដូចម្តេច?
ចាប់អារម្មណ៍ចង់ក្លាយជាសិស្សផ្លាស់ប្តូរការសិក្សារបស់ អាយស៊ីអុីអេស ឬចង់ស្វែងយល់បន្ថែម អំពីកម្មវិធីផ្លាស់ប្តូរការសិក្សាកម្រិតវិទ្យាល័យរបស់យើង? បញ្ចូលព័ត៌មានលម្អិតរបស់អ្នក ហើយយើងនឹងទាក់ទងទៅអ្នកវិញ។


តម្រូវការរបស់កម្មវិធី៖
អាយុ | អ្នកត្រូវតែមានអាយុចាប់ពី 15 ទៅ18 ឆ្នាំ នៅពេលអ្នកទៅដល់សហរដ្ឋអាមេរិក |
---|---|
កម្រិតសិក្សា | អ្នកត្រូវតែជាសិស្សនៅថ្នាក់ទី 8 ថ្នាក់ទី9ឬ ថ្នាក់ទី10 |
ពិន្ទុនៅសាលារៀន | អ្នកត្រូវតែមាននិទ្ទេសទាបបំផុត ត្រឹមនិទ្ទេស“C”លើគ្រប់មុខវិជ្ជាធំៗទាំងអស់ពីសាលាក្នុង រយៈពេល 3 ឆ្នាំចុងក្រោយ |
តេស្តភាសាអង់គ្លេស | ជាប់តេស្តភាសាអង់គ្លេស ELTiS និងការសម្ភាសភាសាអង់គ្លេស |
អាកប្បកិរិយា | មានភាពចាស់ទុំ, ចេះសម្របខ្លួន និងមានចិត្តទូលាយ |
គ្រួសារចិញ្ចឹម៖
ចំណុចពិសេសមួយនៃកម្មវិធី J-1 គឺសិស្សានុសិស្សរស់នៅជាមួយគ្រួសារចិញ្ចឹម។ គ្រួសារចិញ្ចឹមរបស់អាយស៊ីអុីអេស មានប្រវត្តិគ្រួសារ ជំនឿ និងទស្សនវិជ្ជាខុសៗពីគ្នា។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ គ្រួសារចិញ្ចឹមមានលក្ខណៈទូទៅមួយ គឺពួកគេមានសេចក្តីស្រឡាញ់គ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សវ័យក្មេងម្នាក់ដែលមកពីប្រទេសផ្សេង ក្លាយជាសមាជិកគ្រួសាររបស់ពួកគេ។ ផ្នែកសំខាន់បំផុតនៃការធ្វើជាគ្រួសារចិញ្ចឹមគឺសមត្ថភាពក្នុងការផ្តល់សេចក្តីស្រឡាញ់ ការគាំទ្រ និងបរិយាកាសយកចិត្តទុកដាក់ទៅដល់សិស្សានិសិស្ស។
ទំនួលខុសត្រូវរបស់គ្រួសារចិញ្ចឹម៖
- គ្រួសារចិញ្ចឹមផ្តល់បន្ទប់គេងមួយនៅក្នុងគេហដ្ឋានរបស់ពួកគេ និងកន្លែងស្ងប់ស្ងាត់សម្រាប់ការសិក្សា។
- ពួកគេចម្អិនអាហារប្រចាំថ្ងៃសម្រាប់សិស្សានុសិស្ស។
- ពួកគេជួយសម្រួលមធ្យោបាយធ្វើដំណើរទាំងទៅ និងមកពីសាលារៀន។
- គ្រួសារចិញ្ចឹមជួយអ្នកឱ្យយល់ពីវប្បធម៌ផ្ទាល់ និងរបៀបរស់នៅរបស់ពលរដ្ឋនៃប្រទេស ឬទីក្រុងនោះ និងជួយសិស្សានុសិស្សក្នុងការអភិវឌ្ឍភាសាអង់គ្លេសឱ្យកាន់តែលឿន
- ពួកគេធ្វើឱ្យអ្នកប្រើប្រាស់ជីវិតរស់នៅដូចក្មេងជំទង់ជនជាតិអាមេរិកទូទៅ ក្នុងនាមសមាជិកគ្រួសាររបស់ពួកគេ និងក្នុងនាមជាសិស្សវិទ្យាល័យ។
អានបន្ថែម អំពីគ្រួសារចិញ្ចឹម



Please wait while flipbook is loading. For more related info, FAQs and issues please refer to DearFlip WordPress Flipbook Plugin Help documentation.