Enter your keyword

កម្មវិធីសិក្សានៅក្រៅប្រទេស (F-1)

កម្មវិធី F-1

កម្មវិធី F-1 គឺកម្មវិធីសម្រាប់សិស្សអន្តរជាតិ សិក្សា និងរស់នៅក្នុងសហរដ្ឋអាមេរិក។ សិស្សអាចពន្យារពេលការស្នាក់នៅរហូតដល់បញ្ចប់ការសិក្សាដោយប្រើប្រាស់ទិដ្ឋាការF-1។ វាជាមធ្យោបាយមួយដ៏ល្អសម្រាប់សិស្សអន្តរជាតិបន្តការសិក្សានៅសហរដ្ឋអាមេរិកបន្ទាប់ពីបញ្ចប់កម្មវិធីផ្លាស់ប្តូរការសិក្សា J-1 ។ ជាមួយអាយស៊ីអុីអេស(ខេមបូឌា) សិស្សអាចសិក្សារយៈពេលពេញមួយឆ្នាំ ឬច្រើនជាងនេះនៅវិទ្យាល័យក្នុងស្រុក (សាធារណៈឬឯកជន) នៅសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។ ខុសពីកម្មវិធី J-1 ដោយសិស្សអាចជ្រើសរើសសាលាដែលពួកគេចង់សិក្សា និងជ្រើសរើសទីក្រុង ឬរដ្ឋដែលចាប់អារម្មណ៍។ស្ដង់ដារនៃការអប់រំនៅតាមសាលាទាំងអស់គឺដូចគ្នា គ្រាន់តែសាលាឯកជន មានចំនួនសិស្សតិចជាងសាលារដ្ឋ។

ខុសពីកម្មវិធី J-1 ដោយសិស្សអាចជ្រើសរើសសាលាដែលពួកគេចង់សិក្សា និងជ្រើសរើសទីក្រុង ឬរដ្ឋដែលចាប់អារម្មណ៍។ស្ដង់ដារនៃការអប់រំនៅតាមសាលាទាំងអស់គឺដូចគ្នា គ្រាន់តែសាលាឯកជន មានចំនួនសិស្សតិចជាងសាលារដ្ឋ។

តម្រូវការរបស់កម្មវិធី៖

អាយុ អ្នកត្រូវតែមានអាយុចាប់ពី 15 ទៅ​18 ឆ្នាំ
កម្រិតសិក្សា ថ្នាក់ទី៩ ដល់ថ្នាក់ទី១២
ពិន្ទុនៅសាលារៀន អ្នកត្រូវតែមាននិទ្ទេសទាបបំផុតត្រឹមនិទ្ទេស“C”លើគ្រប់មុខវិជ្ជាធំៗ ទាំងអស់ពីសាលាក្នុងរយៈពេល 3​ ឆ្នាំចុងក្រោយ
តេស្តភាសាអង់គ្លេស ខុសគ្នាទៅតាមប្រទេសនីមួយៗ

សម្រាប់ព័ត៌មានទៅលើគោលដៅសម្រាប់ការសិក្សា ទំនាក់ទំនងមកអាយស៊ីអ៊ីអេស(ខេមបូឌា) 077 811 777, 098 686 901