Enter your keyword

សហរដ្ឋអាមេរិក

ជារៀងរាល់ឆ្នាំចំនួនសិស្សអន្តរជាតិនៅសហរដ្ឋអាមេរិកកើនឡើង ខណៈដែលសិស្សានុសិស្សកាន់តែច្រើនជ្រើសរើស សហរដ្ឋអាមេរិកជាកន្លែងដែលពួកគេ ចង់ពង្រីកបទពិសោធន៍ និងបន្តការសិក្សា។ ជាការពិត សហរដ្ឋអាមេរិកគឺជាទិសដៅសិស្សអន្តរជាតិ ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក។

សហរដ្ឋអាមេរិកគឺជាប្រទេសស្មុគស្មាញនិងធំទូលាយ ដែលបង្កើតឡើងដោយរដ្ឋចំនួន ៥០ បូកនឹងទីក្រុងវ៉ាស៊ីនតោនឌីស៊ីដែលជារដ្ឋធានីរបស់ប្រទេសនេះ។ វប្បធម៌អាមេរិកត្រូវបានបង្កើតឡើង ដោយគុណតម្លៃនិងប្រព័ន្ធជំនឿគ្រប់ផ្នែកនៃពិភពលោក ហើយតាមទស្សនៈរបស់សិស្សអន្តរជាតិភាពចម្រុះគឺមានតម្លៃណាស់។

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់តាមរយៈ៖
  • កីឡា៖ បាល់ទាត់អាមេរិច បាល់បេហ្ស៍ប័ល និងបាល់បោះ
  • ពីធីជំលៀងនៅវិទ្យាល័យដូចជា Homecoming និង Prom
  • គ្រួសារចិញ្ចឹមចម្រុះដោយមានគ្រប់ជាតិសាសន៍
  • កន្លែងល្បីៗដូចជា Grand Canyon, Mount Rushmore, Statue of Liberty, Times Square and Disney World
  • ឧត្តមភាពសិក្សា និងការទទួលស្គាល់ជាសកល៖ សិស្សវិទ្យាល័យនៅសហរដ្ឋអាមេរិក អាចរៀបចំកាលវិភាគដោយខ្លួនឯងបាន។ ពួកគេអាចជ្រើសរើសថ្នាក់និងជម្រើសមុខវិជ្ជាដែលសមស្របទៅនឹងចំណាប់អារម្មណ៍របស់ពួកគេ។ ជាមួយនឹងសាកលវិទ្យាល័យជាង ៤០០០ នៅទូទាំងសហរដ្ឋអាមេរិក មានសាកលវិទ្យាល័យធំៗ និងល្បីៗមួយចំនួននៅលើពិភពលោក។ សាកលវិទ្យាល័យនិងមហាវិទ្យាល័យផ្តល់ជូននូវគ្រប់កម្រិត និងមុខជំនាញជាច្រើន។
  • វប្បធម៌អាមេរិក និងជីវិតនៅសាលារៀន៖ សិស្សមានជម្រើសជាច្រើនក្នុងការបង្កើតមិត្តភក្តិ ហើយរីករាយនឹងជីវិតនៅសាលារៀនដូចជាចូលរួមក្លឹប ម៉ោងកីឡាជាដើម។
  • ភាពចម្រុះ និងភាពខុសគ្នា៖ សហរដ្ឋអាមេរិកផ្តល់ជូននូវភាពចម្រុះដោយមានវប្បធម៌ពី គ្រប់ជាតិសាសន៏។ នៅសហរដ្ឋអាមេរិកមានមហាវិទ្យាល័យ និងជម្រើសមុខជំនាញជាច្រើន ដើម្បីនិស្សិតក្នុងការជ្រើសរើស (មហាវិទ្យាល័យសហគមន៍រយៈពេល2​ឆ្នាំ និងមហាវិទ្យាល័យរយៈពេល4ឆ្នាំ) ។ សហរដ្ឋអាមេរិក គឺជាប្រទេសមួយដែលមានសក្តានុពលនៃការរួមបញ្ជូលគ្នារវាងមនុស្សនិងវប្បធម៌ជាច្រើន។

ការដាក់ពាក្យសុំទិដ្ឋាការអាចជាដំណាក់កាលស្មុគស្មាញនិងពិបាក ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភទេ​​ អាយស៊ីអុីអេស (ខេមបូឌា) អាចណែនាំអ្នកតាមដំណាក់កាលទាំងអស់។ វគ្គសិក្សា និងប្រភេទសាលាដែលអ្នកគ្រោងនឹងចូលរៀននឹងកំណត់ថា តើអ្នកនឹងត្រូវការប្រភេទទិដ្ឋាការមួយណា។

ទិដ្ឋាការសម្រាប់សិស្សមានចំនួនបីប្រភេទផ្សេងគ្នានៅក្នុងសហរដ្ឋអាមេរិក៖

  • F1 ទិដ្ឋាការសិស្ស៖ សំរាប់សិស្សដែលកំពុងសិក្សាកម្មវិធីភាសាអង់គ្លេស។ វាគឺជាទម្រង់ទូទៅបំផុតនៃទិដ្ឋាការសម្រាប់សិស្សអន្តរជាតិទៅសិក្សានៅសហរដ្ឋអាមេរិក
  • J1ទិដ្ឋាការសម្រាប់សិស្សផ្លាស់ប្តូរការសិក្សា៖ សម្រាប់សិស្សដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូររួមមានការសិក្សានៅវិទ្យាល័យឬសាកលវិទ្យាល័យ
  • M1ទិដ្ឋាការសិស្ស ៖ សម្រាប់សិស្សដែលកំពុងសិក្សានៅសាលាវិជ្ជាជីវៈ

 

តម្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ 

  • លិខិតឆ្លងដែនដែលនៅមានសពុលភាព
  • ពាក្យសុំសម្រាប់ការស្នើសុំទិដ្ឋាការ និងថ្លៃសេវាពាក្យសុំ
  • ការបញ្ជាក់នៃសមត្ថភាពហិរញ្ញវត្ថុ
  • រូបថតទំហំប៉ុនរូបថតក្នុងលិខិតឆ្លងដែនមានពណ៌
  • ឯកសារ I-20 (លិខិតទទួលចូលរៀនពីសាលា)

សូមកត់សម្គាល់ថាទាំងនេះគឺជាតម្រូវការមូលដ្ឋាន អ្នកអាចនិយាយជាមួយអ្នកពិគ្រោះយោបល់របស់ អាយស៊ីអុីអេស(ខេមបូឌា)សម្រាប់ព័ត៌មានលម្អិតនៃឯកសារដែលត្រូវការសម្រាប់ការស្នើសុំទិដ្ឋាការ។​ ទំនាក់ទំនងមកលេខទូរស័ព្ទ​ 077 811 777, 098 686 901.

ពត៌មានសង្ខេបនៃកម្មវិធី

កម្មវិធីផ្លាស់ប្ដូរការសិក្សា J-1 
រយៈពេល ១ឆ្នាំសិក្សា (១០ខែ) ចាប់ពីខែសីហារហូតដល់ខែមិថុនា
ប្រភេទសាលា សិក្សានៅសាលារដ្ឋ
ការរស់នៅ ជាមួយគ្រួសារចិញ្ចឹម

គ្រួសារចិញ្ចឹម៖

ចំណុចពិសេសមួយនៃកម្មវិធី J-1 គឺសិស្សានុសិស្សរស់នៅជាមួយគ្រួសារចិញ្ចឹម។ គ្រួសារចិញ្ចឹមរបស់អាយស៊ីអុីអេស មានប្រវត្តិគ្រួសារ ជំនឿ និងទស្សនវិជ្ជាខុសៗពីគ្នា។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ គ្រួសារចិញ្ចឹមមានលក្ខណៈទូទៅមួយ គឺពួកគេមានសេចក្តីស្រឡាញ់គ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សវ័យក្មេងម្នាក់ដែលមកពីប្រទេសផ្សេង ក្លាយជាសមាជិកគ្រួសាររបស់ពួកគេ។ ផ្នែកសំខាន់បំផុតនៃការធ្វើជាគ្រួសារចិញ្ចឹមគឺសមត្ថភាពក្នុងការផ្តល់សេចក្តីស្រឡាញ់ ការគាំទ្រ និងបរិយាកាសយកចិត្តទុកដាក់ទៅដល់សិស្សានិសិស្ស។

ទំនួលខុសត្រូវរបស់គ្រួសារចិញ្ចឹម៖

  • គ្រួសារចិញ្ចឹមផ្តល់បន្ទប់គេងមួយនៅក្នុងគេហដ្ឋានរបស់ពួកគេ និងកន្លែងស្ងប់ស្ងាត់សម្រាប់ការសិក្សា។
  • ពួកគេចម្អិនអាហារប្រចាំថ្ងៃ​សម្រាប់សិស្សានុសិស្ស។
  • ពួកគេជួយសម្រួលមធ្យោបាយធ្វើដំណើរទាំងទៅ និងមកពីសាលារៀន។
  • គ្រួសារចិញ្ចឹមជួយអ្នកឱ្យយល់ពីវប្បធម៌ផ្ទាល់ និងរបៀបរស់នៅរបស់ពលរដ្ឋនៃប្រទេស ឬទីក្រុងនោះ និងជួយសិស្សានុសិស្សក្នុងការអភិវឌ្ឍភាសាអង់គ្លេសឱ្យកាន់តែលឿន
  • ពួកគេធ្វើឱ្យអ្នកប្រើប្រាស់ជីវិតរស់នៅដូចក្មេងជំទង់ជនជាតិអាមេរិកទូទៅ ក្នុងនាមសមាជិកគ្រួសាររបស់ពួកគេ និងក្នុងនាមជាសិស្សវិទ្យាល័យ។

អានបន្ថែម អំពីគ្រួសារចិញ្ចឹម

តម្រូវការក្នុងការចូលរួមក្នុងកម្មវិធី

កម្មវិធីផ្លាស់ប្ដូរការសិក្សា J-1 
អាយុ អ្នកត្រូវតែមានអាយុចាប់ពី 15 ទៅ​18 ឆ្នាំ 
កម្រិតសិក្សា ថ្នាក់ទី៩ ១០ និង១១
ពិន្ទុនៅសាលារៀន មានពិន្ទុអប្បបរមានិទ្ទេស "C"

រយៈពេល៣​ឆ្នាំចុងក្រោយ

តេស្តភាសាអង់គ្លេស ជាប់ការធ្វើតេស្តភាសាអង់គ្លេស ELTiS (ពិន្ទុអប្បបរមា ២២០) និងជាប់ការសម្ភាសជាភាសាអង់គ្លេស
គុណសម្បត្តិ មានភាពចាស់ទុំ សុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត មានភាពបត់បែន និងបើកចំហចិត្តឱ្យទូលាយ
ផ្សេងៗ សិស្សដែលមិនមានបញ្ហាក្នុងការផ្ដល់សិទ្ធិចេញទិដ្ឋាការពីសហរដ្ឋអាមេរិក

ដំណាក់កាលនៃការចូលរួមក្នុងកម្មវិធី

1 ការសិក្សានៅក្រៅប្រទេស
2 ចុះឈ្មោះធ្វើតេស្តភាសាអង់គ្លេស (ELTiS) និងការសម្ភាសជាភាសាអង់គ្លេស
3 បំពេញទម្រង់ពាក្យចូលរួម និងឯកសារផ្សេងៗ
4 អាយស៊ីអ៊ីអេស (យូអេសអេ) នឹងត្រួតពិនិត្យឯកសារសម្រាប់ការដាក់ពាក្យចុះឈ្មោះចូលរៀន និងធ្វើការជ្រើសរើសគ្រួសារចិញ្ចឹម
5 ទទួលបានទម្រង់បញ្ចាក់ការទទួលស្គាល់ពីសាលា និងគ្រួសារចិញ្ចឹម​ (DS-2019)
6 បំពេញឯកសារស្នើសុំទិដ្ឋាការ និងឆ្លងកាត់ការសម្ភាសជាមួយស្ថានទូត
7 ចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ
8 រួចរាល់សម្រាប់ការចេញដំណើរទៅសិក្សានៅក្រៅប្រទេស
9 ទទួលការស្វាគមន៍យ៉ាងរ៉ាក់ទាក់នៅពេលទៅដល់ប្រទេសគោលដៅ

តម្លៃកម្មវិធីសិក្សា

រួមបញ្ចូល  មិនរួមបញ្ចូល
  • តម្លៃចុះឈ្មោះចូលរៀនថ្នាក់វិទ្យាល័យ
  • ទទួលបានគ្រួសារចិញ្ចឹម (ផ្តល់កន្លែងស្នាក់នៅ អាហារ និងសម្របសម្រួលការធ្វើដំណើរ)
  • ការធានារ៉ាប់រងសុខភាព
  • ជំនួយការបំពេញឯកសារស្នើសុំទិដ្ឋាការ
  • ទទួលបានការបណ្ដុះបណ្ដាល និងកម្មវិធីតម្រង់ទិសដៅមុនចេញដំណើរ
  • ទទួលរបាយការណ៍វឌ្ឍនភាពប្រចាំខែ
  • សេវាកម្មទំនាក់ទំនងបន្ទាន់២៤ ម៉ោង
  • សំបុត្រយន្តហោះ
  • ថ្លៃសេវាដាក់ពាក្យសុំទិដ្ឋាការ
  • ការចំណាយទៅលើការចាក់វ៉ាក់សាំង
  • ការចំណាយផ្ទាល់ខ្លួន ($២០០-$៣០០/មួយខែ)
  • ការចំណាយនៅខាងក្រៅកម្មវិធីអាយស៊ីអ៊ីអេស

អត្ថប្រយោជន៏

ពេលអ្នកក្លាយជាសិស្សផ្លាស់ប្តូរការសិក្សារបស់ អាយស៊ីអុីអេស (ខេមបូឌា)

  • មានទំនុកចិត្តខ្ពស់៖ ចាប់តាំងពីការហ៊ានធ្វើដំណើរដោយខ្លួនឯង រហូតដល់ការចេះសម្របខ្លួន ទៅនឹងស្ថានភាពថ្មី នោះអ្នកនឹងមានការអភិវឌ្ឍទៅលើសេចក្តីអង់អាចក្លាហាន និងឯករាជ្យភាព របស់ខ្លួន។
  • បង្កើតមិត្តភាព​យូរអង្វែង៖ សិក្សាថ្នាក់វិទ្យាល័យក្នុងស្រុក និងរស់នៅជាមួយគ្រួសារចិិញ្ចឹម ជួយអ្នកក្នុងការបង្កើតមិត្តភាពយូរអង្វែងជាសកល។
  • មើលទៅកាន់ពិភពលោកថ្មី៖ តាមរយៈការសិក្សានៅបរទេស អ្នកនឹងទទួលបានការយល់ដឹងជាសាកល និងការយល់ដឹងកាន់តែច្បាស់អំពីពិភពលោក។
  • ជំនាញភាសាច្បាស់លាស់៖ ការរស់នៅបរទេស អនុញ្ញាតឱ្យអ្នកនិយាយ អាន និងសរសេរជា ភាសាបរទេសដោយភាពងាយស្រួល។
  • ឱកាសការងារច្រើនជាងមុន៖ ការទទួលបានបទពិសោធន៍ពីប្រព័ន្ធអប់រំ និងការអនុវត្តជាក់ស្តែង នៅបរទេសអាចជាគុណប្រយោជន៍ដ៏ល្អសម្រាប់អាជីពនាពេលអនាគតរបស់អ្នក។

ពត៌មានសង្ខេបនៃកម្មវិធី

កម្មវិធីសិក្សានៅក្រៅប្រទេស F-1
រយៈពេល លើសពី១ឆ្នាំសិក្សា
ប្រភេទសាលា សិក្សានៅសាលារដ្ឋ ឬសាលាឯកជន

*សាលារដ្ឋកំណត់ឱ្យសិក្សាបាន១ឆ្នាំ

ការរស់នៅ ជាមួយគ្រួសារចិញ្ចឹម/នៅក្នុងសាលា

តម្រូវការក្នុងការចូលរួមក្នុងកម្មវិធី

កម្មវិធីសិក្សានៅក្រៅប្រទេស F-1 
អាយុ ១៤-១៩ឆ្នាំ
កម្រិតសិក្សា ថ្នាក់ទី៩ ១០ ១១ និង១២
ពិន្ទុនៅសាលារៀន មានពិន្ទុអប្បបរមានិទ្ទេស "C" រយៈពេល៣​ឆ្នាំចុងក្រោយ
តេស្តភាសាអង់គ្លេស ជាប់ការធ្វើតេស្តភាសាអង់គ្លេស ELTiS (ពិន្ទុអប្បបរមា ២២០) និងជាប់ការសម្ភាសជាភាសាអង់គ្លេស
គុណសម្បត្តិ មានភាពចាស់ទុំ សុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត មានភាពបត់បែន និងបើកចំហចិត្តឱ្យទូលាយ
ផ្សេងៗ សិស្សដែលមិនមានបញ្ហាក្នុងការផ្ដល់សិទ្ធិចេញទិដ្ឋាការពីសហរដ្ឋអាមេរិក

ដំណាក់កាលនៃការចូលរួមក្នុងកម្មវិធី

1 ការប្រឹក្សាយោបល់សម្រាប់ការសិក្សានៅក្រៅប្រទេស
2 ចុះឈ្មោះធ្វើតេស្តភាសាអង់គ្លេស (ELTiS) និងការសម្ភាសជាភាសាអង់គ្លេស
3 បំពេញទម្រង់ពាក្យចូលរួម និងឯកសារផ្សេងៗ
4 បំពេញទម្រង់ស្នើសុំសាលា
5 អាយស៊ីអ៊ីអេស (យូអេសអេ) នឹងត្រួតពិនិត្យឯកសារសម្រាប់ការដាក់ពាក្យចុះឈ្មោះចូលរៀន និងធ្វើការជ្រើសរើសគ្រួសារចិញ្ចឹម
6 ទទួលបានទម្រង់បញ្ចាក់ការទទួលស្គាល់ពីសាលា និងគ្រួសារចិញ្ចឹម​ (I-20)
7 បំពេញឯកសារស្នើសុំទិដ្ឋាការ និងឆ្លងកាត់ការសម្ភាសជាមួយស្ថានទូត
8 ចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ
9 រួចរាល់សម្រាប់ការចេញដំណើរទៅសិក្សានៅក្រៅប្រទេស
10 ទទួលការស្វាគមន៍យ៉ាងរ៉ាក់ទាក់នៅពេលទៅដល់ប្រទេសគោលដៅ

តម្លៃកម្មវិធីសិក្សា

រួមបញ្ចូល  មិនរួមបញ្ចូល
  • តម្លៃចុះឈ្មោះចូលរៀនថ្នាក់វិទ្យាល័យ
  • ទទួលបានគ្រួសារចិញ្ចឹម ឬការស្នាក់នៅក្នុងសាលា​ (ផ្តល់កន្លែងស្នាក់នៅ អាហារ និងសម្របសម្រួលការធ្វើដំណើរ)
  • ការធានារ៉ាប់រងសុខភាព
  • ជំនួយការបំពេញឯកសារស្នើសុំទិដ្ឋាការ
  • ទទួលបានការបណ្ដុះបណ្ដាល និងកម្មវិធីតម្រង់ទិសដៅមុនចេញដំណើរ
  • ទទួលរបាយការណ៍វឌ្ឍនភាពប្រចាំខែ
  • សេវាកម្មទំនាក់ទំនងបន្ទាន់២៤ ម៉ោង
  • សំបុត្រយន្តហោះ
  • ថ្លៃសេវាដាក់ពាក្យសុំទិដ្ឋាការ
  • ការចំណាយទៅលើការចាក់វ៉ាក់សាំង
  • ការចំណាយផ្ទាល់ខ្លួន ($២០០-$៣០០/មួយខែ)
  • ការចំណាយនៅខាងក្រៅកម្មវិធីអាយស៊ីអ៊ីអេស

អត្ថប្រយោជន៏

នៅពេលអ្នកក្លាយជាសិស្ស ICES៖

  • មានទំនុកចិត្តខ្ពស់៖ ចាប់តាំងពីការហ៊ានធ្វើដំណើរដោយខ្លួនឯង រហូតដល់ការចេះសម្របខ្លួន ទៅនឹងស្ថានភាពថ្មី នោះអ្នកនឹងមានការអភិវឌ្ឍទៅលើសេចក្តីអង់អាចក្លាហាន និងឯករាជ្យភាព របស់ខ្លួន។
  • បង្កើតមិត្តភាព​យូរអង្វែង៖ សិក្សាថ្នាក់វិទ្យាល័យក្នុងស្រុក និងរស់នៅជាមួយគ្រួសារចិិញ្ចឹម ជួយអ្នកក្នុងការបង្កើតមិត្តភាពយូរអង្វែងជាសកល។
  • មើលទៅកាន់ពិភពលោកថ្មី៖ តាមរយៈការសិក្សានៅបរទេស អ្នកនឹងទទួលបានការយល់ដឹងជាសាកល និងការយល់ដឹងកាន់តែច្បាស់អំពីពិភពលោក។
  • ជំនាញភាសាច្បាស់លាស់៖ ការរស់នៅបរទេស អនុញ្ញាតឱ្យអ្នកនិយាយ អាន និងសរសេរជា ភាសាបរទេសដោយភាពងាយស្រួល។
  • ឱកាសការងារច្រើនជាងមុន៖ ការទទួលបានបទពិសោធន៍ពីប្រព័ន្ធអប់រំ និងការអនុវត្តជាក់ស្តែង នៅបរទេសអាចជាគុណប្រយោជន៍ដ៏ល្អសម្រាប់អាជីពនាពេលអនាគតរបស់អ្នក។